ក្រុមហ៊ុន Canon បិទទ្វាររោងចក្រធំៗចំនួន ៥ របស់ខ្លួនបណ្តោះអាសន្ន ដោយសារផ្ទុះវីរុសកូរ៉ូណាលែងមានវត្ថុធាតុដើមពីចិន

ខណៈដែលមេរោគកូរ៉ូណាកំពុងបន្តរីករាលដាលបង្កឱ្យមានការភ័យខ្លាច និងការប្រកាសអាសន្នជុំវិញពិភពលោក អាជីវកម្មជាច្រើនកំពុងចាប់ផ្ដើមរងសម្ពាធ និងឧស្សាហកម្មកាមេរ៉ាក៏មិនលើកលែងនោះដែរ។ ក្រុមហ៊ុនផលិតកាមេរ៉ា Canon បច្ចុប្បន្នបានប្រកាសថា ខ្លួននឹងបិទរោងចក្រធំៗចំនួន ៥ បណ្តោះអាសន្ននៅកោះ Kyushu ប្រទេសជប៉ុន ដោយសារតែកង្វះវត្ថុធាតុដើមពីប្រទេសចិន។

ក្រុមហ៊ុន Canon និយាយថា ជាមួយនឹងការផលិតម៉ាស៊ីនថតភាគច្រើនធ្វើឡើងនៅក្នុងបណ្តាប្រទេសដែលរងគ្រោះខ្លាំងជាងគេរួមមានប្រទេសចិន និងកូរ៉េខាងត្បូង យើងមិនមានការភ្ញាក់ផ្អើលឡើយនៅពេលដែលរោងចក្រកំពុងចាប់ផ្តើមរងផលប៉ះពាល់។

ក្រុមហ៊ុន Canon បាននិយាយថាខ្លួននឹងផ្អាកប្រតិបត្តិការនៅរោងចក្រចំនួន ៥ របស់ខ្លួននៅ Kyushu ដែលផលិតម៉ាស៊ីនថត និងផលិតផលពាក់ព័ន្ធក្នុងរយៈពេលប្រហែល ២ សប្តាហ៍ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែមីនា។ ការផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិនអាចនឹងមិនស្ថិតស្ថិរដោយសារមេរោគឆ្លងថ្មី ហើយកាលបរិច្ឆេទធ្វើប្រតិបត្តិការឡើងវិញនឹងត្រូវកំណត់សាជាថ្មីក្នុងឆ្នាំនេះ ប៉ុន្តែព័ត៌មានលម្អិតនឹងត្រូវបញ្ចេញឆាប់ៗនេះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16