adverise with khmeread 0

គ្មាន​នរណា​អាច​បិទបាំង​អំពី​បុគ្គលិកលក្ខណៈ​ខ្លួនឯង​បានទេ នៅពេល​អាន​អត្ថបទ​នេះ​រួច​

​    ​យោងតាម​លោកស្រី Jean Haner អ្នកជំនាញ​ខាង "​មើល​ចិញ្ចើម​" បានឱ្យដឹងថា ចិញ្ចើម​របស់​មនុស្ស​លា​ត​ត្រដាង​រឿងរ៉ាវ​ជាច្រើន​អំពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​នីមួយៗ​ហួស​ពី​ការរំពឹងទុក​របស់​យើង​ទៅទៀត​។

​    ​បុគ្គ​លិ​លក្ខណៈ​ទាំងនោះ​អាចជា កម្រិត​នៃ​ភាពជឿជាក់ ភាពសមហេតុ​ផល ការជំរុញ​ទឹកចិត្ត​របស់​មនុស្ស និង​ជំនាញ​រៀបចំ​ទុកដាក់​។

​    ​ពិនិត្យ​ទាំងអស់គ្នា​អំពី​បុគ្គ​លិ​លក្ខណៈ​ដែល​បង្ហាញ​តាមរយៈ​ចិញ្ចើម​នីមួយៗ​ដូចខាងក្រោម​៖

​    ​១. ចិញ្ចើម​កោង​
​    ​មនុស្ស​ដែលមាន​ចិញ្ចើម​កោង​ត្រូវគេ​ចាត់ទុកថា​ជា​អ្នក​ដែល​ចូលចិត្ត​ភាពល្អ​ឥតខ្ចោះ​។ មិត្តភក្តិ​លោកអ្នក​ប្រហែលជា​អាច​ចាត់ទុក​លោកអ្នក​ជា​មនុ​ស្ស​ពូកែ​មើលចិត្ត​មនុស្ស ព្រោះតែ​លោកអ្នក​ពូកែ​កត់សម្គាល់ និង​ជាម​នុស្ស​ហ្មត់ចត់​ខ្លាំង​សម្បើម​ណាស់​។

​    ​២. ចិញ្ចើម​កោង​ខាងចុង​
​    ​មនុស្ស​ជាច្រើន​ដែលមាន​ចិញ្ចើម​កោង​តែ​ខាងចុង​គឺជា​មនុស្ស​ពោរពេញ​ដោយ​ទេពកោសល្យ និង​ជា​អ្នក​ចូលចិត្ត​ខាង​ច្នៃប្រឌិត​។ លោកអ្នក​មិនចាំបាច់​ជា​អ្នក​គូរគំនូរ​នោះទេ ព្រោះ​លោកអ្នក​មានគំនិត​អំពី​អ្វីមួយ​នៃ​ផ្នែក​គំនូរ​នេះ​ដោយ​ឯកឯង​ពី​ធម្មជាតិ​រួចទៅហើយ​។

​    ​៣. ចិញ្ចើម​ត្រង់​ពី​ធម្មជាតិ​
​    ​មនុស្ស​ចិញ្ចើម​ត្រង់​គឺជា​មនុស្ស​ដែល​គេឯង​ចូលចិត្ត​ពឹង​អាស្រ័យ និង​ជា​មនុស្ស​ដាក់ខ្លួន​ខ្លាំងណាស់​។ ប្រសិនបើ​អ្នកមាន​ចិញ្ចើម​ត្រង់ មនុស្ស​គ្រប់គ្នា​រាប់ទាំង​គ្រួសារ មិត្តភក្តិ និង​មិត្ត​រួមការ​ងារ​អាច​ពឹងពាក់​លោកអ្នក​គ្រប់ពេល​ដែល​ពួកគេ​ជួប​ការលំបាក​។

​    ​៤. ចិញ្ចើម​កោង​ឡើង​ទៅលើ ហើយ​ត្រង់​នៅ​ខាងចុង​
​    ​មនុស្ស​បែបនេះ​គឺជា​មនុស្ស​ដែលមាន​ការអត់ធ្មត់​ខ្ពស់​យ៉ាង​ពិសេស និង​អាច​រ៉ាប់រង​ការងារ​ច្រើន​ក្នុងពេល​តែមួយ​។

​    ​៥. ចិញ្ចើម​កោង​ធ្លាក់ចុះ​ក្រោម​នៅ​ខាងចុង​
​    ​ប្រសិនបើ​លោកអ្នក​មាន​ចិញ្ចើម​បែបនេះ​មានន័យថា​លោកអ្នក​ងាយ​នឹង​ជួប​អ្នក​ឈ្នានីស​ណាស់​។ លោក​អ្នកជា​មនុស្ស​ពោរពេញ​ដោយ​មហិច្ឆតា និង​អស្ចារ្យ​ក្នុង​តំណែង​របស់​លោកអ្នក ហេតុ​ដូច្នេះហើយ គេឯង​តែងតែ​ច្រណែន​នឹង​ភាព​អស្ចារ្យ​របស់លោក​អ្នក​។

​    ​៦. ចិញ្ចើម​កោង​ឡើង​ទៅលើ​ខ្ពស់​នៅ​ខាងចុង​
​    ​រឿង​មួយ​ដែល​លោកអ្នក​មិនអាច​ទទួលយកបាន​គឺ​បរាជ័យ ព្រោះ​លោកអ្នក​ចង់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​តែ​រឿង​មួយ​មុខ​គត់​គឺ​ជ័យជម្នះ​។ នេះ​មានន័យថា លោកអ្នក​ប្រឹងប្រែង​ធ្វើការ​ខ្លាំង រហូតដល់​ថ្នាក់​មិន​ខ្វល់​សូម្បី​ទំនាក់ទំនង​ប្តី​ប្រពន្ធ​។

​    ​៧. ចិញ្ចើម​ក្រាស់ តែ​កោង​ស្តើង​ខាងចុង​
​    ​មនុស្ស​ចិញ្ចើម​បែបនេះ​រមែង​ជា​មនុ​ស្សមាន​ហេតុផល​។ ពួកគេ​ប្រើប្រាស់​អារម្មណ៍​ស្ងប់​មិន​ឆេវឆាវ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​លើ​រឿងរ៉ាវ​ផ្សេងៗ​ដែល​ពួកគេ​បាន​ជួបប្រទះ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់