adverise with khmeread Index1

តខ្សែអាគុយឆក់យកសត្វកណ្តុុរ ឆក់ស្លាប់បុរសម្នាក់

     កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំឃាត់ខ្លួនពីបទមនុស្សឃាតដោយអចេតនា ដោយឆក់កណ្តុរបណ្តាលឲ្យអ្នកដទៃស្លាប់កាលពីវេលាម៉ោង១១ យប់ថ្ទីងៃ១៤ធ្នូឆ្នាំ២០១៥ នៅចំណុចទួលល្ងអូរខ្វែងទាល់ ភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។
    ប៉ូលិសស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សេន ផល ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានភរិយា និង កូន ៤ នាក់ក្នុងបន្ទុក (ស្រី ០៣ នាក់) ទីលំនៅក្នុងភូមិ-ឃុំកើតហេតុស្លាប់នៅហ្នឹងកន្លែង ។
    ចំណែកជនសង្ស័យឈ្មោះ នេត ថា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ត្រូវប៉ូលិសចាប់ឃាត់ខ្លួន។ វត្ថុតាងចាប់យក÷១-អាគុយ ៧០ អំព៊ែរ ០១ គ្រឿង,២-ដុំបំឡែងចរន្តអគ្គីសនី ០១ គ្រឿង និង៣-ខ្សែរលួសប្រវែងប្រហែល ១០០ ម៉ែត្រ ។
    ប៉ូលិសបន្តថា កាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ មុនពេលកើតហេតុបន្តិច ជនរងគ្រោះ និង កូនប្រសារឈ្មោះ ធន ប៉េងលី ភេទ ប្រុស អាយុ ២២ ឆ្នាំ បានចេញទៅបង្កៃសន្ទួចតាមទម្លាប់នៅចំណុចកើតហេតុ ។ ចំណែកជនសង្ស័យបានព័ទ្ធលួសដោយភ្ជាប់ចរន្តអគ្គីសនី (អាគុយ) ឆក់ជុំវិញដីស្រែរបស់ខ្លួនដូចសព្វមួយដងដែរ ។
     លុះដល់ម៉ោងពេលកើតហេតុ កូនប្រសារជនរងគ្រោះកំពុងអោនងើបៗរាយបង្កៃសន្ទូច ស្រាប់តែក្រឡែកឃើញឳពុកក្មេកខ្លួនប៉ះនឹងខ្សែភ្លើងឆក់ដួល ខ្លួនក៏យកដំបងវាយផ្តាច់ខ្សែចេញពីអាគុយចេញ ក៏ប៉ុន្តែមិនដាច់នោះទេដោយការភ័យស្លន់ស្លោពេក ។ បន្ទាប់មកកូនប្រសាររូបនោះក៏រត់ទៅហៅគេជួយ តែអកុសលពេលមកវិញឳពុកបានស្លាប់បាត់ទៅហើយ ។
    ក្រោយបន្តិចភាគីរងគ្រោះក៏ប្តឹងមកសមត្ថកិច្ច បន្ទាប់ពីទទួលបានពត៌មានកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និង ប៉ូលិសយុត្តិធម៌ចុះដល់កន្លែងកើតហេតុត្រួតពិនិត្យឃើញថា ជនរងគ្រោះឆក់ឆេះដោយចរន្តអគ្គីសនីបំឡែងពីអាគុយលើបបូរមាត់ស្តាំកាត់មកក្តោងច្រមុះប្រវែង ៧ សង់ទីម៉ែត្រ និង ស្នាមឆក់ឆេះកំភួនដៃខាងស្តាំប្រវែង ៣ សង់ទីម៉ែត្រ ។ ក្រៅពីស្នាមឆក់នេះ គឺពិនិត្យមិនឃើញករណីផ្សេងឡើយ ។
   ក្រោយត្រួតពិនិត្យរួច សពត្រូវបានប្រគល់ជូនគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។បច្ចុប្បន្នជនសង្ស័យឈ្មោះ នេត ថា ត្រូវបានប៉ូលិសស្រុកកោះធំ នាំខ្លួនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់