រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសឆ្លងវីរុសកូរ៉ូណា ហើយគាត់បានប៉ះពាល់ជាមួយសមាជិកសភាមួយចំនួនធំ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោកស្រី Nadine Dorries បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារ។ 

លោកស្រីរដ្ឋមន្ត្រី ដែលបានជួបមនុស្សរាប់រយនាក់នៅក្នុងសភាកាលពីសប្តាហ៍មុន និងបានចូលរួមពិធីទ No 10 ជាមួយលោកនាយករដ្ឋមន្ត្រី Boris Johnson បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រ។

លោកស្រីក៏បានប៉ះពាល់សមាជិកសភា ៥០ នាក់កាលពីថ្ងៃសៅរ៍ផងដែរ។ ការធ្វើតេស្តបានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា លោកស្រីរដ្ឋមន្ត្រីអាយុ ៦២ ឆ្នាំមានផ្ទុកវីរុសកូរ៉ូណា ហើយពេលនេះលោកស្រីកំពុងស្ថិតក្នុងការដាក់ដោយឡែក ហើយត្រូវគេនិយាយថា កំពុងជាសះស្បើយឡើងវិញ។

ក្រុមមន្រ្តីកំពុងតាមរកមនុស្សគ្រប់គ្នាដែលលោកស្រីបានប៉ះពាល់ ក្រោយឆ្លងវីរុសនេះ រួមទាំងសមាជិកសភា។ ក្នុងនាមជាអតីតគិលានុបដ្ឋាយិកាម្នាក់ លោកស្រី Dorries បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការដើម្បីកំចាត់មេរោគ។

លោកស្រីបានជួបមនុស្សរាប់រយនាក់កាលពីសប្តាហ៍មុនរួមទាំងសមាជិកសភាមួយចំនួនធំ ហើយបានចូលរួមសន្និសីទនៅខាងក្រៅសភា Westminster។ កាលពីថ្ងៃព្រហស្បតិ៍លោកស្រីបានចូលរួមព្រឹត្តិការណ៍ Downing Street ដែលរៀបចំដោយលោក Johnson ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16