adverise with khmeread 1

តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​ខួរក្បាល​នៅពេល​ទទួលទាន​ជ្រក់ត្រសក់​១​ថ្ងៃ​១​ផ្លែ​?

    ​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា​នៅពេល​ត្រាំ​ត្រសក់​តាមបែប​ធម្មជាតិ​ត្រឹមត្រូវ ត្រសក់​ជ្រក់​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​រីករាយ​ដែរ​ទេ​? ត្រសក់​ជ្រក់​និង​អាហារ​ត្រាំ​ជូរ​លក្ខណៈ​ធម្មជាតិ​ផ្សេងទៀត មាន​សមត្ថភាព​កម្ចាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហេតុដូច្នេះ​ហើយ​បានជា​វា​ធ្វើ​អារម្មណ៍​យើង​មាន​អារម្មណ៍​រីករាយ​អស្ចារ្យ​។
​    ​
​    ​ការ​ឆាប់​ភ័យខ្លាច និង​អារម្មណ៍​ធុញថប់​អាច​ត្រូវបាន​កែប្រែ​ដោយ​ប្រយោល​តាមរយៈ​ការទទួល​ទាន​ត្រសក់​ជក់ និង​អាហារ​ត្រាំ​ជូរៗ​ផ្សេងទៀត (​ស្វាយត្រាំ​)​។ ប្រសិទ្ធភាព​នេះ​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​ដោយ​អ្នកស្រាវជ្រាវ​លោក Matthew Hilimire មកពី​សាកលវិទ្យាល័យ College of William and Mary​។ លទ្ធផល​ស្រាវជ្រាវ​របស់គាត់​បាន​រកឃើញ​ការថយចុះ​គួរឱ្យកត់សម្គាល់​នូវ​ការ​ធុញថប់​អារម្មណ៍ និង ការភ័យខ្លាច ចំពោះ​មនុស្ស​ដែល​ញ៉ាំ​អាហារ​ត្រាំ​ជូរៗ​រាល់ថ្ងៃ​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើងថា ក្រពះ​ដែលមាន​សុខ​ភាពល្អ​នាំទៅរក​ខួរក្បាល​ដែលមាន​សុខភាព​ល្អ​។ ជាការ​ពិត ត្រសក់​ជ្រក់​ពិតជា​បាន​ជួយ​បង្កើន​អ័រម៉ូន Serotonin ដែលជា​អ័រម៉ូន​ជួយ​បង្កើន​អារម្មណ៍​រីករាយ ហេតុដូច្នេះ​វា​នឹង​ជួយ​ជំរុញ​ដល់​ការគិត​បានល្អ និង​កាត់បន្ថយ​ការគិត​ដែល​តប់ប្រមល់​៕

 

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់