អធិការបតីអាល្លឺម៉ង់ជឿថាប្រជាជនរបស់គាត់៧០ភាគរយនឹងត្រូវឆ្លងវីរុសកូរ៉ូណា

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា អាជ្ញាធរជឿថា ៦០-៧០% នៃចំនួនប្រជាជនអាល្លឺម៉ង់នៅទីបំផុតនឹងត្រូវឆ្លងវីរុសកូរ៉ូណា។ នេះយោងតាមកការចេញផ្សាយរបស់ CNN កាលពីថ្ងៃពុធ។

ថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីវីរុសកូរ៉ូណាក្នុងទីក្រុងបែរឡាំងរួមជាមួយរដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn លោកស្រី Merkel មានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ដែលមិនត្រូវដាក់បន្ទុកលំបាកជ្រុលលើប្រព័ន្ធសុខាភិបាល។

លោកស្រីបានកត់សម្គាល់ថា រាល់ប្រទេសនៅអឺរ៉ុបបានរងផលប៉ះពាល់ និងបានផ្ញើសារពិសេសលើកទឹកចិត្តអ៊ីតាលីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះឱ្យបានជោគជ័យ។

លោកស្រី Merkel ក៏មានប្រសាសន៍ផងដែរថា ប្រទេសនានាគួរតែផ្តោត និងគាំទ្រលើការស្រាវជ្រាវ ដោយលោកស្រីបន្ថែមថា ប្រទេសអាល្លឺម៉ង់នឹងដោះស្រាយវិបត្តិនេះក្នុងរបៀបវិមជ្ឈការ។

លោកស្រី Merkel បានថ្លែងថា "យើងស្ថិតក្នុងស្ថានភាពដែលយើងមិនដឹងរឿងជាច្រើន ហើយអ្វីដែលយើងមិនដឹងយើងត្រូវតែយកចិត្តទុកដាក់ខ្លាំង"។

លោកស្រីបានបន្ថែមថា នេះគឺអំពីការការពារប្រជាជនងាយរងគ្រោះ៕ ប្រភព៖ CNN

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16