ខ្សែការពារ Daniele Rugani របស់ក្រុមសេះបង្កង់ Juventus ឆ្លងវីរុសកូរ៉ូណា

ក្រុមសេះបង្កង់ Juventus បានបញ្ជាក់ថា ខ្សែការពារ Daniele Rugani បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។

ក្លិបនៅក្របខណ្ឌ Serie A បានប្រកាសថា ពួកគេនឹងអនុវត្តនីតិវិធីនៃការដាក់ដាច់ដោយឡែកចាំបាច់។

យោងតាមក្រុមយក្សអ៊ីតាលីនេះបានឱ្យដឹងថា បុគ្គលដែលបានទាក់ទងជាមួយកីឡាករអាយុ ២៥ ឆ្នាំនេះក៏នឹងត្រូវធ្វើតេស្តផងដែរ។

Rugani ក្លាយជាតារាបាលទាត់ដំបូងគេមកពីលីកកំពូលអ៊ីតាលី ដែលបានឆ្លងវីរុសនេះ។

ក្រុមសេះបង្កង់ Juventus បានបន្ថែមទៀតថា កីឡាករ Rugani ដែលជាកីឡាករបម្រុងមិនបានប្រើក្នុងអំឡុងពេលឈ្នះ ២-០ ទល់នឹងក្រុម Inter Milan កាលពីចុងសប្តាហ៍មុននោះ គឺបច្ចុប្បន្ននេះមិនបង្ហាញរោគសញ្ញាអ្វីច្រើនទេ៕

adverise with khmeread