adverise with khmeread Virus attack

មេរោគ​វាយប្រហារ​ឯកសារ​ក្នុង USB របស់​អ្នក ត្រូវធ្វើ​យ៉ាងម៉េច​?

    ​សព្វថ្ងៃ​អ្នក​ប្រើ​កុំព្យូទ័រ​ច្រើនណាស់​នៅមានកម្រិត​ចំណេះដឹង IT របស់ខ្លួន ព្រោះ​មនុស្ស​ភាគច្រើន​គិតថា​វា​មិនមែនជា​ជំនាញ​របស់ខ្លួន​ទេ​។ ប៉ុន្ដែ​យ៉ាងហោចណាស់​អ្នក​ត្រូវមាន​ការយល់ដឹង​ពី​របៀប​ក្នុង​ការពារ​ឯកសារ​រ​បស់​អ្នកខ្លះៗ​ដែរ តែ​ជួនកាល​ដឹង​រួចហើយ​តែ​ទប់​មិន​ឈ្នះ​បើទោះជា​មានកម្ម​វិធី​កម្ចាត់​មេរោគ​ក្នុង​កុំព្យូទ័រ​ក្ដី​។​

​    ​ចុះបើ​មេរោគ​ទាំងនោះ​ធ្វើ​ឲ្យ​ឯកសារ​របស់​អ្នក​បាត់ ឬ​ត្រូវបាន​លុប​ដោយ​មេរោគ​នៅលើ USB របស់​អ្នក តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច​? ដំបូង​អ្នក​ត្រូវ​ប្រាកដថា លោកអ្នក​នឹងមិន Click ឯកសារ​ផ្សេងៗ​នៅលើ UBS ឡើយ​។ នៅពេល​ចុច​ពីលើ USB Drive វា​នឹង​បង្ហាញ Shortcut ឯកសារ​រញ៉េរញ៉ៃ​។ បន្ទាប់មក​ត្រូវ​ប្រាកដថា​កម្មវិធី​កម្ចាត់​មេរោគ​របស់​អ្នក Update កំណែ Version ចុងក្រោយ​របស់​វា​។ បន្ទាប់មកទៀត Scan មេរោគ​នៅលើ USB Drive របស់​អ្នក​។​

​    ​ក្រោយពី Scan រួច​អ្នកនឹង​សង្កេតឃើញ​ឯកសារ​មួយចំនួន​បាត់​ដោយសារ​មេរោគ​នោះ​លុបចោល​។ តែ​សូមកុំ​បារម្ភ មានកម្ម​វិធី​មួយ​អាចជួយ​លោកអ្នក​ក្នុង​រឿងនេះ​បាន នោះ​គឺ​កម្មវិធី Recuva​។​

​    ​កម្មវិធី Recuva ប្រើប្រាស់​សម្រាប់​ទាញ​ឯកសារ​របស់​អ្នក​មកវិញ​បើទោះជា​លុបចោល​ក្ដី​។ សមត្ថភាព​របស់​វា​អាចធ្វើ​ការ​ទាញ​ឯកសារ​មកវិញ​បាន​ដូចជា រូបភាព​, វីដេអូ​, សំឡេង​, docxs, Excel, archive និង​ច្រើន​ទៀត​៕

​លីង​សម្រាប់​ដោ​ន​ឡូត​៖ http://www.piriform.com/recuva

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់