adverise with khmeread 3287322a00000578 3508229 image a 33 1458841339561

មនុស្ស​គ​ថ្លង់​និង​ប៉ូលិស​ច្បាស់​ជា​ពេញ​ចិត្តនឹង​បច្ចេកវិជ្ជា​សម្គាល់​សំឡេង​មួយ​នេះ​!

    ​ប្រសិនបើ​លោកអ្នក​ព្យាយាម​ទស្សន៍ទាយ​នូវ​អ្វីដែល​គេ​និយាយ​តាមរយៈ​បបូរមាត់​ក្នុង​បរិយាកាស​អ៊ូអរ​ខ្លាំង លោកអ្នក​ច្បាស់​ជា​ដឹងថា​រឿងនេះ​នឹងមិន​ងាយស្រួល​ដូច​ការគិត​នោះឡើយ​។​

​    ​ឥឡូវ​អ្នកស្រាវជ្រាវ​បាន​បង្កើត​នូវ​ម៉ាស៊ីន​ដែល​អាច​ប្រាប់​ពី​ពាក្យសម្តី​ដែល​និយាយ​តាមរយៈ​បបូរមាត់​នៅពេល​ស្ថិតក្នុង​ស្ថានភាព​ស្តាប់​សំឡេង​ពុំ​ឮ​។​

​    ​គេ​សង្ឃឹមថា បច្ចេកវិជ្ជា​ថ្មី​នេះ​អាចជួយ​មនុ​ស្សគ​ថ្លង់​ធ្វើការ​ទំនាក់ទំនង​គ្នា​កាន់តែ​ងាយស្រួល និង​ថែមទាំង​អាចជួយ​ដោះស្រាយ​បញ្ហា​បទឧក្រិដ្ឋ​ទៀតផង​។

​    ​បច្ចេកវិជ្ជា​សម្គាល់​សំឡេង​តាមរយៈ​រូបភាព​មើលឃើញ​ស្តែងៗ​នេះ​អាចអនុវត្ត "​នៅ​គ្រប់​ទីកន្លែង ដែល​សំឡេង​ស្តាប់​មិនសូវ​ឮ​ដើម្បី​កំណត់ថា​តើ​មនុស្ស​ម្នាក់​នោះ​កំពុងនិយាយ​អ្វី​" នេះ​បើ​ផ្អែក​តាម លោក Helen Bear អ្នកបង្កើត​ម៉ាស៊ីន Lip-reading ជាមួយនឹង​លោក Richard Harvey នៅ​សាកលវិទ្យាល័យ University of East Anglia (UEA)​។​

​    ​ម៉ាស៊ីន​នេះ​មាន​សមត្ថភាព​ញែក​ដាច់​រវាង​សំឡេង "P", "B", "M" ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នៅលើ​បបូរមាត់ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ការបកស្រាយ​សំឡេង​កាន់តែ​មាន​ភាព​សុ​ក្រិត​។

​    ​លោក Bear ដែល​លទ្ធផល​រកឃើញ​របស់​គាត់​ត្រូវបានធ្វើ​បទ​បង្ហាញ​នៅ​សន្និសីទ​អន្តរជាតិ​ស្តីពី​សូរស័ព្ទ ការនិយាយស្តី និង​ដំណើរការ​នៃ​ការបញ្ជូន​សញ្ញា​របស់​កា​យ​វិកា​នៅក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា បញ្ហា​ជាក់ស្តែង​ជាមួយនឹង​ការកំណត់​អំពី​ការនិយាយស្តី​នឹង​កើតឡើង​នៅពេល​សំឡេង​ស្តាប់​មិនឮ ឧទាហរណ៍​ជាក់ស្តែង ដូច​ករណី សំឡេង​ក្នុង​ខ្សែអាត់​វីដេអូ​កា​ម៉េ​រា​សុវត្ថិភាព វា​ស្តាប់​ពុំ​ឮ​នោះទេ​។

​    ​លោក​បាន​និយាយថា បច្ចេកវិជ្ជា​នេះ​នឹង​អាចជួយ​ប៉ូលិស​បាន​ក្នុងករណី​ឧក្រិដ្ឋកម្ម​ណាមួយ ដែល​ថត​បានជា​ខ្សែអាត់​វីដេអូ​ពុំ​ឮសូរ​សំឡេង ព្រោះ​វា​អាច​សម្គាល់​ដឹងថា​ជន​ល្មើ​ល​ក្នុង​ខ្សែអាត់​នោះ​និយាយ​អំពី​អ្វីខ្លះ​។

​    ​លោក Bear ក៏បាន​និយាយ​ផងដែរ​ថា ម៉ាស៊ីន Lip-reading នេះ​ធ្លាប់​ត្រូវបាន​ប្រើ​ដើម្បី​ពិនិត្យមើល​ពាក្យសម្តី​ឈ្លោះ​គ្នា​របស់​កីឡាករ​លើ​ទីលាន ប៉ុន្តែ​គាត់​ថា វា​អាច​ប្រើ​ក្នុង​គោលបំណង​ផ្សេងទៀត​ជាច្រើន ដូចជា​ការស៊ើបអង្កេត ករណី​ភាគី​គ្រោះថ្នាក់​ចរាចរណ៍​ជជែក​គ្នា និង​ការជជែក​គ្នា​របស់​ពី​ឡុ​ត​យន្តហោះ ក្រោយពេល​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ជាដើម​។

​    ​គួរ​បញ្ជាក់ថា ម៉ាស៊ីន​នេះ​សម្គាល់​ដឹង​តែ​សូរស័ព្ទ​ជា​ភាសា​អង់គ្លេស​តែប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់