ស្វាជើងកាង២ក្រុមនៅថៃវាយគ្នាដណ្តើមចេក១ផ្លែ ខណៈភ្ញៀវទេសចរដែលធ្លាប់តែផ្តល់ចំណីឱ្យពួកវាស៊ី លែងហ៊ានដើរលេងព្រោះតែវីរុសកូរ៉ូណា

សត្វស្វាអត់ឃ្លានរាប់រយក្បាលបានប្រយុទ្ធគ្នាដោយសារចេកមួយផ្លែគត់ក្នុងប្រទេសថៃ បន្ទាប់ពីកូរ៉ូណាបង្កឱ្យធ្លាក់ចំនួនអ្នកទេសចរ ដែលធ្លាប់តែបោះចំណីឱ្យពួកវាស៊ី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធ ទី១១ មីនា។ 

សត្វស្វាទាំងនេះជាធម្មតាត្រូវបានផ្តល់ចំណីបរិបូរដោយអ្នកទេសចរក្នុងខេត្តលុបបុរីនៅកណ្ដាលប្រទេសថៃ ប៉ុន្ដែចំនួនភ្ញៀវបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែវីរុសមរណៈ COVID-19 ដែលកំពុងក្ដោបក្ដាប់ពិភពលោក។

សត្វស្វាស្រែកឃ្លានទាំងនោះគឺជាពួកជើងកាងគូប្រជែងនឹងគ្នា ២ ក្រុមមកពីទីក្រុងលុបបុរី នៃខេត្តលុបបុរី និងមកពីតំបន់ប្រាសាទ​ក្នុងខេត្តលុបបុរី ដែលប្រយុទ្ធគ្នាដើម្បីចំណី។

ក្នុងវីដេអូយើងអាចមើលឃើញសត្វស្វារាប់រយក្បាលរត់ប្រសាចពេញផ្លូវ និងបន្ទាប់មករត់ដេញតាមស្វាមួយក្បាល ដែលកាន់ចេកមួយផ្លែ។

ដើមឡើយសត្វស្វាគ្រាន់តែដើររកចំណីធម្មតា ប៉ុន្ដែបន្ទាប់មកសំឡេងស្រែកយំល្វើយៗ ធ្វើឱ្យសត្វស្វាទាំងហ្វូងដេញតាមស្វាមួយក្បាលដែលមានចេកក្នុងដៃ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16