នៅអូស្ត្រាលី មនុស្សចាប់ផ្តើមបង្ហោះរូបភាពបង្អួតគ្នាទៅវិញទៅមករឿងស្តុកទុកអាហារពេញៗផ្ទះសម្រាប់ត្រៀមប្រយុទ្ធជាមួយកូវីដ១៩ ខ្លះអួតថាទុកហូបបាន១២ខែ!

អ្នកទិញស្បៀងអាហារជាច្រើនបានបង្ហាញទូទឹកកករបស់ពួកគេពេញទៅដោយអាហារ មិនថាកន្លែងកក និងកន្លែងក្លាសេបន្លែ ខណៈដែលពួកគេត្រៀមខ្លួននៅដាច់ដោយឡែកអំឡុងពេលផ្ទុះជំងឺកូរ៉ូណា។

ម្ចាស់ផ្ទះម្នាក់នៅអូស្ដ្រាលីចាប់ផ្ដើមបង្អើលមុនគេក្នុងបណ្ដាញសង្គម Reddit ដោយផុសរូបភាពនៃទូទឹកកករបស់ពួកគេពេញដោយអាហារជាមួយចំណងជើងថា "ត្រៀមរួចរាល់សម្រាប់កូរ៉ូណា (អាហារពេញបាន៩០ភាគរយជាងហើយនៅពេលនេះ)"។

មិនយូរប៉ុន្មានអ្នកផ្សេងទៀតបានផុសលើហ្វេសប៊ុកនូវកន្លែងផ្ទុកអាហារដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេជាហូរហែ។

អ្នកខ្លះទៀតផុសថា អាហាររបស់ពួកគេអាហារអាចបរិភោគបានទៅដល់ ១២ ខែឯណោះ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16