តោះនាំគ្នាដឹងអំពីអាយុជីវិតរបស់មេរោគកូវីដ១៩ តើវាអាចរស់នៅក្នុងខ្យល់និងនៅលើវត្ថុផ្សេងៗបានរយៈពេលយូរប៉ុនណា?

អ្នកវិទ្យាសាស្រ្តបានរកឃើញថា វីរុសកូរ៉ូណាដែលកំពុងរីករាលដាលយ៉ាងគំហុកទូទាំងពិភពលោក អាចមានជីវិតនៅក្នុងខ្យល់រយៈពេលបីម៉ោង។ 

អ្នកស្រាវជ្រាវរដ្ឋាភិបាលអាមេរិក ដែលបានធ្វើការជាមួយអ្នកជំនាញផ្សេងទៀតក៏បានរកឃើញថា វីរុសឆ្លងដ៏សាហាវនេះអាចរស់នៅលើផ្ទៃរហូតដល់ ៣ថ្ងៃ។

ការធ្វើតេស្តបង្ហាញថា វីរុសនេះអាចរស់នៅលើស្ពាន់រយៈពេល ៤ម៉ោង ក្រដាសកាតុងសំបកកេះពេញមួយថ្ងៃ និងរហូតដល់ ៧២ម៉ោងលើថង់ប្លាស្ទិក និងដែកថែប។

ការសិក្សានេះបានបង្ហាញដូច្នេះ បន្ទាប់ពីអង្គការសុខភាពពិភពលោកកាលពីដើមសប្តាហ៍នេះ បានប្រកាសមេរោគកូរ៉ូណាជា ជំងឺរាតត្បាត៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16