1

Juventus សម្លឹង​ឃើញ Hazard ខណៈ Cuadrado អាច​នឹង​ហៅ​មក Chelsea វិញ​

    ​ក្រុម​សេះបង្កង់ Juventus កំពុង​ត្រៀម​ជើង​ព្រួល​ក្នុង​ការនាំយក​ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​តោ​ខៀវ Chelsea គឺ​កីឡាករ Eden Hazard បន្ទាប់ពី​តារា​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​កំពុង​ជួប​ការលំបាក​នៅ​ទឹកដី Stamford Bridge​។​

​    ​សារព័ត៌មាន​អ៊ីតាលី Tuttosport បាន​ពន្យល់ថា Juventus បានកំណត់ Hazard ជា​គោលដៅ​ចម្បង​របស់​ពួកគេ​នៅពេលដែល​រដូវ​កាល​បញ្ចប់ ចំ​ពេលដែល​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​កំពុង​ស្វែងរក​ក្លឹប​ថ្មី​។​

​    ​សារព័ត៌មាន​នេះ​ក៏បាន​អះអាង​ទៀតថា សេះបង្កង់​ក៏​ចង់បាន​កីឡាករ Oscar និង Willian ព្រោះ Juan Cuadrado ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប Chelsea នឹងត្រូវ​ស្នើឱ្យ​វិល​ត្រឡប់មក​ទឹកដី Stamford Bridge វិញ​នៅ​រដូវ​កាល​ក្រោយ ខណៈ​មានការ​រំពឹងថា លោក Antonio Conte នឹង​ក្លាយជា​គ្រូ​តោ​ខៀវ​ថ្មី​។​

​    ​Tuttosport ក៏បាន​រាយការណ៍​ទៀតថា លោក Conte ដែល​បាន​ដឹកនាំ Juventus ពី​ឆ្នាំ ២០១១ ដល់ ២០១៤ មុននឹង​កាន់កាប់​ការងារ​ជា​គ្រូ​ជម្រើសជាតិ​អ៊ីតាលី ក៏​សម្លឹង​ឃើញ​ខ្សែការពារ Leonardo Bonucci និង​ខ្សែប្រយុទ្ធ Simone Zaza ផងដែរ​។​

​    ​ប្រសិនបើ​លោក Antonio Conte ដឹកនាំ Chelsea មែន បន្ទាប់ពី​យុទ្ធនាការ​បាល់ទាត់​អឺរ៉ុប​ចប់ គាត់​នឹង​ប្រឈមមុខ​នឹង​ភារកិច្ច​ដ៏​លំបាក​ដើម្បី​ស្តារ​ក្រុម​មួយ​នេះ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ១០ ក្នុង​ក្របខ័ណ្ឌ Premier League៕

ប្រភព៖ Daily Mail

មតិយោបល់