ក្រុមវេជ្ជបណ្ឌិតហុងកុងរកឃើញថា អ្នកដែលជាសះស្បើយពីកូវីដ១៩មានមុខងារសួតចុះខ្សោយជាងមុន

ក្រុមវេជ្ជបណ្ឌិតនៅហុងកុងបានរកឃើញថា មនុស្សដែលបានជាសះស្បើយបន្ទាប់ពីឆ្លងកូវីដ១៩ នៅតែអាចបន្សល់នូវសមត្ថភាពសួតចុះខ្សោយគួរឱ្យកត់សម្គាល់ ដោយខ្លះទៀតដកដង្ហើមដង្ហក់នៅពេលដើរលឿន។

អាជ្ញាធរមន្ទីរពេទ្យហុងកុងបានធ្វើការរកឃើញនេះ បន្ទាប់ពីបានសិក្សាលើកដំបូងលើអ្នកជំងឺដែលចាកចេញពីមន្ទីរពេទ្យ ហើយបានជាសះស្បើយពីកូវីដ១៩។

ក្នុងចំណោមមនុស្ស ១២ នាក់ មាន ២ ទៅ ៣ នាក់ឃើញការផ្លាស់ប្តូរសមត្ថភាពសួតរបស់ពួកគេ។

យោងតាមវេបសាយ South China Morning Post លោក Owen Tsang Tak-yin នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលជំងឺឆ្លងរបស់អាជ្ញាធរហុងកុហបានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ទី១២មីនាថា "ពួកគេដកដង្ហើមដង្ហក់ ប្រសិនបើពួកគេរាងដើរលឿនបន្តិច។ អ្នកជំងឺខ្លះទៀតឃើញថាសួតខូចពី ២០ ទៅ ៣០ ភាគរយ បន្ទាប់ពីជាសះស្បើយទាំងស្រុង"។

យ៉ាងណាមិញលោក Tsang បានបន្ថែមថា អ្នកជំងឺអាចធ្វើលំហាត់ប្រាណសរសៃឈាមបេះដូង ដូចជាហែលទឹកដើម្បីបង្កើនសមត្ថភាពសួតរបស់ពួកគេឡើងវិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16