adverise with khmeread 1

គ្រូ​អា​ល្លឹ​ម៉​ង់​ប្រាប់ Gotze ឱ្យ​ពិចារណា​ម្តងទៀត​ពី​លទ្ធភាព​នៃ​ការផ្ទេរ​ទៅកាន់​ក្លឹប Liverpool

​    ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ លោក Joachim Low បាន​ជំរុញ​កីឡាករ Mario Gotze ចរចា​ជាមួយ​អនាគត​គ្រូបង្វឹក Bayern Munich គឺ​លោក Carlo Ancelotti មុននឹង​សម្រេចចិត្ត​ពី​អនាគត​របស់ខ្លួន​។​

​    ​Gotze មិនសូវ​រះ​ប៉ុន្មាន​ឡើយ​ក្រោម​ការបញ្ជា​របស់លោក Pep Guardiola ហើយ​គ្រូ​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ក៏​កំពុង​ឆ្លៀតឱកាស​ដើម្បី​ទាញ​ខ្សែបម្រើ​រូបនេះ​នៅ​រដូវក្តៅ​ខាងមុខ​ដែរ​។​

​    ​ប៉ុន្តែ​លោក Joachim Low បាន​និយាយថា "​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​កាលពី​យប់មិញ​អំពី​ស្ថានភាព​របស់គាត់​នៅ​ក្លឹប Bayern Munich ហើយ​យើង​បាន​សម្រេចចិត្តថា គាត់​នឹង​លេង​ក្នុង​ការប្រកួត​ជាមួយ​អ៊ីតាលី​ក្នុង​ទីក្រុង​មូ​និក​នៅ​សប្តាហ៍​ក្រោយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​យើង​បាន​ជជែក​គ្នា​យ៉ាង​រលូន​អំពី​ស្ថានភាព​របស់គាត់​ហើយ​ពិតណាស់ Bayern នឹងមាន​គ្រូ​ថ្មី​នៅ​រដូវ​កាល​ក្រោយ ដូច្នេះ​រឿង​ចម្បង​ដែល​គាត់ (Gotze) គួរ​ធ្វើ​នោះ​គឺ​និយាយ​ទៅកាន់​គ្រូ​ថ្មី​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់