ក្រុមហ៊ុនលក់ឧបករណ៍សម្រេចកាមកំពុងកើបលុយដុំអំឡុងពេលអ៊ីតាលីបិទប្រទេសទាំងមូល ខណៈក្រុមហ៊ុនផនហាប់ក៏មើលឃើញឱកាសមាសដែរ

ខណៈប្រជាជនរាប់លាននាក់ជាប់នៅក្នុងផ្ទះដោយសាររដ្ឋាភិបាលអ៊ីតាលីបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ក្រុមហ៊ុនខ្លះមើលឃើញឱកាសមាសឱកាសប្រាក់។ 

ក្រុមហ៊ុនវេបសាយអាសអាភាស ផនហាប់ ដែលគ្រប់គ្រងដោយក្រុមហ៊ុនកាណាដា MindGeek និងជាវេបសាយរឿងសិចល្បីលេខមួយលើពិភពលោក កំពុងផ្តល់ជូនការចុះឈ្មោះជាសមាជិកដោយឥតគិតថ្លៃដល់ជនជាតិអ៊ីតាលីដែលកំពុងបង្ខាំងខ្លួនឯងក្នុងផ្ទះរហូតដល់ថ្ងៃទី ៣ ខែមេសា។ 

វេបសាយប្រភេទ X នេះបានសរសេរនៅលើ Twitter ថា ជនជាតិអ៊ីតាលីអាចចូលមើលវីដេអូប្រភេទ Premium "ដើម្បីកំដរអារម្មណ៍អំឡុងការបង្ខាំងក្នុងផ្ទះ" ដែលចំណាត់ការនេះបានទទួលការពេញចិត្តយ៉ាងខ្លាំងពីប្រិយមិត្តគាំទ្រវេបសាយមួយនេះ។ 

វីរុសកូរ៉ូណាបានឆក់យកជីវិតជនជាតិអ៊ីតាលីជាង ១.០០០ នាក់ និង ឆ្លងជាង ១៥.០០០ នាក់។ 

ហើយខណៈអ្នកដើរផ្សារជុំវិញពិភពលោកនាំគ្នាសម្រុកទិញទំនិញចាំបាច់ដើម្បីបង្ការទុក ដូចជា ក្រដាសបង្គន់ និង គ្រឿងទេសស្ងួត ក្រុមហ៊ុនលក់ឧបករណ៍ផ្លូវភេទអាល្លឺម៉ង់ Womanizer និយាយថា ការលក់របស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង។ 

ក្រុមហ៊ុននេះនិយាយថា ការលក់ទូទាំងពិភពលោករបស់ខ្លួនក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២០បានកើនឡើង ៥០ ភាគរយហួសពីការរំពឹងទុករួចទៅហើយ ដោយសារមានតម្រូវការកើនឡើងខ្ពស់ពីអ៊ីតាលី ហុងកុង សហរដ្ឋអាមេរិក កាណាដា និងជប៉ុន៕ ប្រភព៖ CNN
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16