adverise with khmeread 1

Xavi ជឿថា Mahrez របស់ Leicester អាច​លេង​ឱ្យ​ក្រុម Barcelona បាន​

​    ​បច្ចុប្បន្ន ប្រិយមិត្ត Leicester កំពុងតែ​រំជើបរំជួល​ក្នុង​ការលើក​ពាន Premier League ប៉ុន្តែ​នៅពេលដែល​រដូវ​កាល​នេះ​បញ្ចប់ តើ​ពួកគេ​អាច​រក្សា​កីឡាករ​ឆ្នើម​របស់​ក្លឹប​បានដែរ​អត់​?

​    ​Xavi បាន​និយាយ​សរសើរ​យ៉ាងច្រើន​ដល់​កីឡាករ Riyad Mahrez ដែល​បាន​មកដល់​ក្លឹប​កញ្ជ្រោង​ពី​ក្រុម Le Havre ក្នុង​ឆ្នាំ ២០១៤ ក្នុងតម្លៃ​ត្រឹមតែ ៤០ ម៉ឺន​ផោន​ប៉ុណ្ណោះ​។​

​    ​វីរៈបុរស​របស់ Barcelona បាន​ប្រាប់​សារព័ត៌មាន Al Araby Al Jadeed ថា "​គាត់​ពិតជា​កីឡាករ​ដ៏​ល្អ​ម្នាក់​។ ភ្លាមៗ​គាត់​បានធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ក្នុង​រដូវ​កាល​នេះ​។ ខ្ញុំ​មិន​ស្គាល់​គាត់​ពីមុន​ឡើយ ប៉ុន្តែ​រដូវ​កាល​នេះ គាត់​បានធ្វើឱ្យ​កក្រើក​តែម្តង​"​។​

​    ​គាត់​បាន​បន្តទៀតថា "​គាត់​បាន​បង្កើត​កិត្តិនាម​សម្រាប់​ខ្លួន​គាត់​អម​ជាមួយ​កីឡាករ​កំពូលៗ​នៅក្នុង​លី​ក​អង់គ្លេស​ហើយ​គាត់​ពិតជា​លេង​បានល្អ​។ ដោយសារតែ​អ្វីដែល​គាត់​បានធ្វើ​សម្រាប់​ក្លឹប​គាត់ ឥឡូវ​គាត់​អាច​លេង​នៅ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​បាន​ហើយ​"​។​

​    ​អតីត​ប្រធាន​ក្រុម​អ្នកមាន​បុណ្យ​រូបនេះ​បាន​លើកទឹកចិត្ត​ដល់ Mahrez នៅពេលដែល​ត្រូវបាន​សួរថា តើ​គាត់​រីករាយ​អត់​ប្រសិន​កីឡាករ​រូបនេះ​បាន​លេង​ជាមួយ Lionel Messi, Luis Suarez និង Neymar នៅ​រដូវ​ក្រោយ ដោយ​និយាយថា "​ហេតុ​អី​មិនអាច​? គាត់​អាច​លេង​ឱ្យ Barcelona នៅ​ថ្ងៃ​អនាគត​។ គាត់​មាន​ទេពកោសល្យ ប៉ុន្តែ​រឿងនេះ​មិន​ស្ថិត​លើ​ខ្ញុំ​ទេ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់