adverise with khmeread 12527787 940598332721749 1555734218 n

ព័ត៌មាន​បន្ថែម​ស្តីពី​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ក្រុង​ម្នាក់ ទំនងជា​បែក​ថ្នាំ បាន​បង្ក​ការបាញ់បោះ​ជាមួយ​មេ​ប៉ុស្តិ៍​វត្តភ្នំ រងរបួស​ធ្ងន់​ទាំង​២​នាក់​

     ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជា​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដក​កាំភ្លើងខ្លី​បាញ់​ទៅ​មេ​ប៉ុស្តិ៍​ចំនួន​២​គ្រាប់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ខ​ណះ​ដែល​មេ​ប៉ុស្តិ៍​ចុះជួយ​ឃាត់​ក្នុងករណី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត បង្ក​ការភ្ញាក់ផ្អើល​ទៅដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ធ្វើការ​សហការគ្នា​ចុះបង្ក្រាប់​និង​បាន​បាញ់​តប​ទៅវិញទៅមក​បណ្ដាល​ឲ្យ​ជនបង្ក​រងរបួស​ធ្ងន់​ផងដែរ​។

     ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​និង ភោជនីយ៍ដ្ឋាន​សេ​វេន​ប្រាយ ឃី​ន័ តាម​បណ្ដោយ​ផ្លូវ​១០៨ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

     ជនរងគ្រោះ​មានឈ្មោះ​អ៊ុន សំអាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជា​មន្ត្រីប៉ូលិស​មេ​ប៉ុស្តិ៍នគរបាល​ដ្ឋ​ន​បាល​វត្តភ្នំ ត្រូវ​ជនបង្ក​បាញ់​ចំនួន​២​គ្រាប់ រងរបួស​ធ្ងន់​។​

      ចំណែកឯ​ជនបង្ក​មានឈ្មោះ​ស៊ិ​​ន សុធា​រិ​ទ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរ បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​នគរបាល​ក្រុង ទិវា​១៨៧ ស្នាក់​នៅផ្ទះ​លេខ​១២៥ ផ្លូវ​លេខ​១៩ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយនិង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បាញ់​ជាច្រើន​គ្រាប់​រងរបួស​ធ្ងន់​។​

       បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​មាន​ករណី​បាញ់បោះ​បង្ក​ឲ្យ​មាន​របួសស្នាម​ខាងលើនេះ​គឺ​ដំបូង​ជនបង្ក​កំពុងតែ ​ឈ្លោះ​គ្នា​ជាមួយ​ជន​ម្នាក់ទៀត​នៅមុខ​ផ្ទះ​របស់ខ្លួន ក្រោយមក​មេ​ប៉ុ​ស្ត៏​វត្តភ្នំ​ដែលជា​ជនរងគ្រោះ​ក៏បាន​ចុះទៅ​ឃាត់ ហើយ​ត្រូវបាន​ជនបង្ក​បាញ់​ត្រូវ​០១​គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​ដល់​កំលាំង​ល្បាត​ដែល​កំពុងតែ​សហ ការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​កំពុង​ធ្វើ​ត្រួតពិនិត្យ​ជាតិ​អាកុល​ខាង​កើត​វត្តភ្នំ បានលឺ​តាម​វិទ្យុទាក់ទង​របស់​ប៉ូលិស​ថា​មាន​ករណី​ខាង​លើកើ​តលើង​ក៏​ចេញ​រួមគ្នា​ជាមួយ​ខាង​ប៉ូលិស​មកដល់​កន្លែង​កើត​ហេតុ​ក៏ត្រូវ​ជនបង្ក​បាញ់​មក​លើ​កំលាំង​ខ្លួន ហើយ​ជនបង្ក​បាន​ព្យាយាម​រត់គេចខ្លួន​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​កំលាំង​សមត្ថកិច្ច​និង​ប៉ូលិសប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តប​ទៅវិញ​បណ្តាលអោយ​ត្រូវ​ជនសង្ស័យ​ចំនួន​០២​គ្រាប់​(​ចំ​គូទ​១​គ្រាប់​និង​ស្មា​ខាងឆ្វេង​០១​គ្រាប់​)​បណ្ដាល​​ឲ្យ​ដួល​នៅលើ​ថ្នល់​រងរបួស​ធ្ងន់ ហើ​យ​កំលាំង​សមត្ថកិច្ច​បាន​ដកហូត​បាន​អាវុធខ្លី​០១ដើ​ម​ម៉ាករ៉ូ​ឡូ ហើយ​ក៏​ឆែក​ឆែ​នៅក្នុង​ហោ​ប៉ាវ​ខោ​របស់​ជនបង្ក​ខាងលើ​ក៏ឃើញ​ក្រាម​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​និង​ដែកកេះ​០១ ដែល​សមត្ថកិច្ច​បាន​អាសអាងថា​ទំនងជា​ជនបង្ក​រូបនេះ​បែក​ថ្នាំញៀន​។​

      ក្រោយពេល​កើតហេតុ​មេ​ប៉ុស្តិ៍​ដែលជា​ជនរងគ្រោះ និង​ជនបង្ក​ត្រូវបាន​ដឹក​ប​ញ្ចូ​ន​យកទៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់