adverise with khmeread U. madeira vs benfica

ជើងខ្លាំង Benfica ធ្វើដំណើរទៅទឹកដីភ្ញៀវ U. Madeira ដោយក្តីសង្ឃឹមខ្ពស់

* U. Madeira vs Benfica, 4:00 am

ឈានមកដល់សប្តាហ៍ទី ១៣ នៃក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្គាល់ក្រុមចំណូលថ្មី Madeira រកបាន ១០ ពិន្ទុពីការប្រកួត ១២ លើកឈរនៅលេខ ១៦ លើតំបន់កាត់ចោល ៣ ពិន្ទុ។ ការប្រកួតក្នុងលីកកន្លងមកនេះពួកគេធ្វើមិនបានល្អទាល់តែសោះដោយទទួលបានជ័យជំនះតែ ២ ដងប៉ុណ្ណោះ ហើយថ្ងៃនេះបើកទ្វារស្វាគមន៍ក្រុមការពារតំណែងជើងឯក Benfica ច្បាស់ជាពុំសូវមានសង្ឃឹមប៉ុន្មានទេ។ លទ្ធផលត្រឹមស្មើគឺជាការរំពឹងទុកខ្ពស់បំផុតរបស់ក្រុមម្ចាស់ផ្ទះថ្ងៃនេះ។

ក្រុម Benfica  ដែលកំពុងស្វែងរកជ័យជំនះដើម្បីបន្តការប្រជែងតំណែងជើងឯកឯនេះវិញរកបាន ២៧ ពិន្ទុ ស្ថិតនៅលេខរៀងទី ៣ បណ្តោះអាសន្ននឹងមានគន្លាត ៨ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Sporting។ ទោះបីជាក្រុម Benfica មិនធ្លាប់មានប្រវត្តិជួប U. Madeira ពីមុនមកក៏ដោយ ក៏ក្រុមការពារដំណែងជើងឯកមួយនេះនឹងមិនធ្វើឲ្យខកខានក្នុងការរកលទ្ធផលជ័យជំនះខណៈដែលជួបក្រុមកំពុងតែមានទម្រង់លេងអន់នោះឡើយ។

- ៥ ប្រកួតរបស់  U. Madeira

- ៥ ប្រកួតរបស់ Benfica

គ្មានប្រវត្តិជួបគ្នា

ទស្សនៈខ្មែររីដ៖ U. Madeira ០-៣ Benfica

adverise with khmeread

មតិយោបល់