adverise with khmeread 1

​ម្ចាស់​ភាគហ៊ុន​មាន​ជាងគេ​របស់​កាំភ្លើង​ធំ​និយាយថា Arsenal ត្រូវតែ​រក្សា​លោក Arsene Wenger

​    ​ម្ចាស់​ភាគហ៊ុន Arsenal លោក Alisher Usmanov បានស្នើ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​លោក Arsene Wenger និង​បាន​ទទូច​ឱ្យ​ក្លឹប "​ត្រូវតែ​រក្សា​" គាត់​ជា​គ្រូបង្វឹក​បន្ត​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Rossiya24 គាត់​បាន​និយាយថា "​លទ្ធផល​របស់ Arsenal គឺមាន​ស្ថេរភាព​។ ពួកគេ​តែងតែ​ស្ថិតក្នុង​ចំណោម​ក្រុម​កំពូល​នៅ​ក្របខ័ណ្ឌ English Premier League​។ រឿងនេះ​គឺ​ល្អ​ជាមួយនឹង​គម្រោង​ជំនួញ​កីឡា​ដ៏​ធំ​! ខ្ញុំ​ពេញចិត្ត​វា​"​។​

​    ​គាត់​បាន​បន្តទៀតថា "​រឿង​តែមួយគត់​នោះ​គឺថា ស្ថានភាព​សព្វថ្ងៃនេះ​ដែល​បានកើត​ឡើង ដូច​ក្នុង​កីឡា​ដទៃទៀត​អ៊ីចឹង វា​តែងតែមាន​ចំណុច​ឡើង​និង​ចុះ​។ ក្លឹប​ត្រូវតែ​រក្សា​និមិត្តរូប​ចម្បង​របស់ខ្លួន​និង​អ្វីដែល​មានតម្លៃ នោះ​គឺ​គ្រូបង្វឹក​លោក Arsene Wenger"​។​

​    ​"​ខ្ញុំ​ជឿថា​លោក Arsene Wenger ជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់ ហើយ Arsenal បានផ្តល់​ឱកាស​ឱ្យ​គាត់​ដើម្បី​រៀបចំ​ដំណើរការ​ជោគជ័យ​ហើយ​អនុញ្ញាតឱ្យ​គាត់​ចាក​ចេញពី​កេរ្តិ៍ដំណែល​របស់គាត់​នៅពេលដែល​គាត់​គិតថា​ចាំបាច់​"​។​

​    ​"​វា​ពិតជា​សំខាន់​សម្រាប់​ក្លឹប​បាល់ទាត់​ដើម្បី​រក្សា​គោលការណ៍​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​មនុស្ស​ទាំងនោះ​ដើម្បី​បង្កើត​ជ័យជម្នះ​របស់​ពួកគេ​។ Arsenal ត្រូវការ​លោក Arsene Wenger"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់