adverise with khmeread 1

Juventus, Atletico Madrid និង West Ham ត្រៀម​ដោះ​ទុក្ខ Liverpool

    ​អ្នក​សង្កេត​កីឡាករ​មកពី​ក្លឹប Juventus, Atletico Madrid និង West Ham ត្រូវបាន​រំពឹងថា នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​តាមដាន​សកម្មភាព​រប​ស់​ខ្សែប្រយុទ្ធ Christian Benteke​។​

​    ​តារា​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ​មាន​កម្រិត​លេង​នៅ​ក្លឹប Liverpool ក្នុង​រដូវ​កាល​នេះហើយ​ហាក់ដូចជា​នឹងត្រូវ​លក់​ទៀតផង ខណៈ​លោក Jurgen Klopp គ្មាន​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​រូបនេះ​តទៅទៀត​នៅពេលដែល​រូបគេ​ចូលរួម​ហង្ស​ក្រហម​បាន​ទិញ​ពី​ក្លឹប Aston Villa ក្នុងតម្លៃ ៣៣ លាន​ផោន​។​

​    ​គ្រូ Atletico លោក Diego Simeone គឺជា​ប្រិយមិត្ត​របស់​កីឡាករ Benteke ប៉ុន្តែ​ក្តីបារម្ភ​របស់គាត់​ឥឡូវនេះ​គឺ​កាយសម្បទា​របស់​កីឡាករ​រូបនេះ ជាមួយ​បញ្ហា​របួស​ជង្គង់​របស់​គាត់​អាច​នឹងមិន​អនុញ្ញាតឱ្យ​គាត់​បង្ហាញខ្លួន​លើក​ទី ២៥ ឱ្យ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​កនៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ក្នុងជំនួប​មិត្តភាព​ជាមួយ​ប្រទេស​ព័រ​ទុយ​ហ្គា​ល​៕

adverise with khmeread
ប្រភព៖ Talk Sport

មតិយោបល់