តួស្រី James Bond ឆ្លងជំងឺកូវីដ១៩

អតីតតួស្រី James Bond នាង Olga Kurylenko បានធ្វើតេស្ដវិជ្ជមានវីរុសកូរ៉ូណា។

តារាវ័យ ៤០ ឆ្នាំ ដែលបានដើរតួជានាង Camile Montes ក្នុងរឿង Quantum of Solace ឆ្នាំ ២០០៨ និយាយថា នាងធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីមានអារម្មណ៍ឈឺស្ទើរតែមួយសប្ដាហ៍ជាមួយនឹងអាការៈវិលមុខ និងអស់កម្លាំងល្ហិតល្ហៃ។

នាងបច្ចុប្បន្នប្រឈមមុខនឹងការដាក់ដាច់ដោយឡែក និងបានផុសរូបភាពរបស់នាងសម្ងំនៅក្នុងបន្ទប់លើបណ្ដាញសង្គម Instagram កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលនាងលាតត្រដាងថា នាងបង្ខាំងខ្លួនឯងនៅក្នុងផ្ទះខ្លួន។

កើតនៅសូវៀតតារារូបនេះបានបន្ថែមថា "វិលមុខ និងអស់កម្លាំងល្ហិតល្ហៃ គឺជារោគសញ្ញាធំរបស់មេរោគនេះ។ ថែរក្សាខ្លួនអ្នកហើយយកចិត្តទុកដាក់ចំពោះរឿងនេះផង! "៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16