ឪពុករបស់ Angelina Jolie សម្រុកមកទិញក្រដាសអនាម័យត្រៀមបង្ការទុកក្នុងផ្ទះដែរ

ការរីករាលដាលនៃជំងឺកូវីដ១៩កំពុងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងសូម្បីតែតារាល្បីៗក៏មិនលើកលែងដែរ។

លោក Jon Voight ជ័យលាភីពានរង្វាន់អូស្ការ និងជាឪពុករបស់តារាស្រី Angelina Jolie ត្រូវគេប្រទះឃើញដើរផ្សារទំនើប Gelson ក្នុងទីក្រុង Sherman Oaks រដ្ឋ California កាលពីថ្ងៃអាទិត្យជាមួយនឹងកន្ទ្រករុញពេញទៅដោយក្រដាសអនាម័យ ខណៈឈរតម្រង់ជួរនៅកន្លែងគិតលុយ។

តារាអូស្ការក្នុងរឿង The Coming Home វ័យ ៨១ ឆ្នាំរូបនេះមើលទៅមានព្រលឹងព្រលះ ខណៈឈរញញឹមនៅកន្លែងគិតលុយ។

នេះនាំឱ្យមនុស្សនាំគ្នាកាន់តែមកផ្សារទំនើបដើម្បីទិញស្បៀងទុកដោយជៀសមិនរួច និងត្រូវនៅដាច់ដោយឡែកមួយរយៈនៅក្នុងផ្ទះដើម្បីប្រុងប្រយ័ត្ន និងទប់ស្កាតការរីករាលដាលមេរោគកូរ៉ូណាដ៏ចង្រៃនេះ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16