ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នឡើងពុំនូកទួលដែលគេចាត់កាត់ទទឹងផ្លូវបណ្ដាលឱ្យដួលអូសជិត១០ម៉ែត្របោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ នៅផ្លូវបេតុង រោងចក្រដំបូលខៀវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោរធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ2016 ពាក់ស្លាកលេខ ភ្នំពេញ1FO-7974 ធ្វើដំណើរទិសដៅពីត្បូងជើងទៅត្បូងក្នុងល្បឿនលឿន។
ពេលមកដល់ចំណុចកើតហេតុដែលជាកន្លែងគេចាក់ទួលកាត់ទទឹងផ្លូវមិនប្រយ័ត្នឡើងទួលដួលអូសជិត១០ម៉ែត្របោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម៉ូតូរងការខូចខាតបន្តិចបន្ទួច។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះគឺនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ក្រោយពីកើតហេតុកម្លាំងជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានប៉ូលសខណ្ឌពោរធិ៍សែនជ័យដើម្បីរង់ចាំសាច់ញាត្តិមកយកទៅវិញ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានហៅរថយន្ដសង្គ្រោះដឹកទៅដំកល់ទុកនៅវត្តសំបួរមាស ខណ្ឌដង្កោដើម្បីរងចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
