អាមេរិកយកមនុស្សមកចាក់វ៉ាក់សាំងការពារកូវីដ១៩សាកល្បងមើលនៅទីក្រុងស៊ីអាថលម្សិលមិញ

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហើបឱ្យដឹងថា មនុស្សចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារកូវីដ១៩នៅថ្ងៃចន្ទទី១៦មីនា។ នេះយោងតាមការចេញផ្សាយរបស់កាសែត Daily Mail។ 

អ្នកចូលរួមចំនួន ៤៥ នាក់នៅទីក្រុងស៊ីអាថល ដែលបច្ចុប្បន្នកំពុងរងគ្រោះខ្លាំងដោយសារជំងឺកូរ៉ូណា ទទួលការចាក់វ៉ាក់សាំងដើម្បីតេស្តមើលថាតើវាមានសុវត្ថិភាពឬអត់។

គ្មានអ្នកស្ម័គ្រចិត្តណាម្នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៥៥ ឆ្នាំ បានកើតជំងឺកូវីត១៩នោះឡើយ។ ការសាកល្បងបន្ថែមទៀតគ្រោងនឹងធ្វើបន្តទៀត ប្រសិនបើវ៉ាក់សាំងនេះមានសុវត្ថិភាព។

ក្រុមហ៊ុនឱសថនិងសាកលវិទ្យាល័យរាប់សិបកន្លែងនៅទូទាំងពិភពលោកកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីបង្កើតវ៉ាក់សាំងការពារកូវីដ១៩។

ក្រុមមន្រ្តីឈានមុខជាច្រើនរូបបានព្រមានរួចហើយថា វ៉ាក់សាំងការពារប្រជាជនរាប់លាននាក់អាចនឹងត្រូវចំណាយពេលមួយឆ្នាំទើបផលិតបានជោគជ័យ ដូច្នេះមានន័យថា មនុស្សរាប់ពាន់នាក់នឹងត្រូវស្លាប់រួចទៅហើយមុននឹងថ្នាំនោះចេញមក។

មានករណីជាង ១៧០.០០០ ករណីត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក ហើយយ៉ាងហោចណាស់អ្នកជំងឺចំនួន ៦.៥០០ នាក់បានស្លាប់៕ ប្រភព៖ Daily Mail 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16