វេជ្ជបណ្ឌិតជប៉ុននិយាយថាមេរោគកូរ៉ូណាមិនបញ្ចេញរោគសញ្ញាពី ១៤ ទៅ ២៧ ថ្ងៃ ហើយនេះជាដំបូន្មានដើម្បីពិនិត្យខ្លួនថាតើមានមេរោគនឹងដែរឬទេ

ចំណាយពេល ១ នាទីដើម្បីអាន! ត្រូវដឹងទាំងអស់គ្នា! វេជ្ជបណ្ឌិតជប៉ុនម្នាក់បានផ្ដល់នូវដំបូន្មានដ៏ល្អលើការបង្ការវីរុស COVID-19 ថា មេរោគនេះអាចនឹងមិនបញ្ចេញរោគសញ្ញាពី ១៤ ទៅ ២៧ ថ្ងៃ។ តើគេអាចដឹងថានរណាម្នាក់មានជំងឺនេះដោយរបៀបណា? នៅគ្រាដែលអ្នកមានអាការៈក្តៅខ្លួននិងក្អក និងទៅមន្ទីរពេទ្យ អ្នកអាចនឹងស្វិតសួត ៥០ ភាគរយរួចទៅហើយ បន្ទាប់មកគឺយឺតពេលហើយ។

អ្នកជំនាញតៃវ៉ាន់បានផ្ដល់ដំបូន្មានអំពីការតាមដានដោយខ្លួនឯងយ៉ាងសាមញ្ញ ដែលយើងអាចធ្វើរៀងរាល់ព្រឹកបាន។ នោះគឺត្រូវស្រូបខ្យល់ដង្ហើមនិងទប់ដង្ហើមឱ្យបាន ១០ វិនាទី។ ប្រសិនបើអ្នកអាចធ្វើវាបានដោយមិនក្អកនិងមិនលំបាក ដោយមិនថប់ ឬណែនទ្រូង វាបង្ហាញថា អ្នកមិនស្វិតសួតទេ និង ជាទូទៅបង្ហាញថា អ្នកមិនបានឆ្លងមេរោគទេ។ ត្រួតពិនិត្យខ្លួនអ្នករៀងរាល់ព្រឹកជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។

វេជ្ជបណ្ឌិតជប៉ុន ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 បានផ្ដល់ដំបូន្មានដើម្បីបង្ការជំងឺនេះថា អ្នកទាំងអស់គ្នាត្រូវធ្វើឱ្យមាត់និងបំពង់កសើមជានិច្ច។ ពិសាទឹករាល់ ១៥ នាទីម្ដង។ ហេតុអ្វីធ្វើបែបនេះ? ប្រសិនបើមេរោគចូលទៅក្នុងមាត់របស់អ្នក ការផឹកទឹកជួយរុញមេរោគទៅក្នុងក្រពះតាមរយៈទឹក ហើយនៅពេលវាធ្លាក់ដល់ក្នុងក្រពះ អាស៊ីតក្រពះនឹងសម្លាប់មេរោគនោះ ប្រសិនបើអ្នកមិនពិសាទឹកឱ្យបានញឹកញាប់ទេ វីរុសដែលទៅតាមខ្យល់ដង្ហើម នឹងចូលទៅក្នុងសួត ដែលវាគ្រោះថ្នាក់បំផុត។

បញ្ជាក់៖ ការអះអាងនេះពុំមានការបញ្ជាក់ដោយអង្គការសុខភាពពិភពលោក ឬអ្នកជំនាញទេ ហើយប្រភពដើមដំបូងគេបែកធ្លាយពីមន្ទីរពេទ្យ STANFORD HOSPITAL BOARD ។ ដូច្នេះបើលោកអ្នកសង្ស័យនិងចង់ជាក់ច្បាស់ខ្លួនឯង គឺត្រូវនាំគ្នាធ្វើតេស្តឱ្យច្បាស់លាស់នៅមន្ទីរពេទ្យឬមណ្ឌលសុខភាពបន្ថែមទៀត៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16