adverise with khmeread Gemtang

Tang ត្រូវមហាជនរិះគន់ថា ស្លៀកពាក់ដូចកន្ទប

            តារាចម្រៀង​ហុងកុង Gloria Tang Tsz-kei ដែល​គេនិយម​ហៅ​ថា G.E.M Tang បានចូលរួមកម្មវិធី​ប្រគល់​ពាន QQ Music Awards Ceremony នៅ​ទី​ក្រុង Shenzhen នាពេល​ថ្មីៗ​នេះ។ តារាចម្រៀង​វ័យ២៤​ឆ្នាំ​រូបនេះ​ទទួល​បាន​ពាន​តារា​ចម្រៀង​ឆ្នើម​នៅ​ហុងកុង តៃវ៉ាន់និង​ពាន​អាល់ប៊ុម​ល្អ​ដាច់គេផងដែរ។

          ទោះបីជា​យ៉ាងណា សម្លៀកបំពាក់​របស់​ Tang បាន​ក្លាយជា​ចំណុច​នៃ​ការ​លើក​យក​មក​ពិភាក្សា​។

          អំឡុងពេលសម្តែង​ Tang ប្រើ​សម្លៀកបំពាក់រោម​សត្វ​ពណ៌​លឿង​ ដែលស៊ី​នឹង​អាវទ្រនាប់​ពណ៌ស្វាយខ្ចី​និង​ខោ​ខ្លីកប់​ក្រលៀនតែម្តង។ ទោះបីជា​យ៉ាងណា អ្នក​និយម​អ៊ីនធើណិត​ហាក់ដូចជា​មិន​ពេញ​ចិត្ត​រូប​ភាព​ដ៏​សិច​ស៊ី​របស់​នាង​ទេ​។

          អ្នក​និយម​អ៊ីនធើណិត​ជា​ច្រើន​លើកឡើង​ថា ឈុតខ្លីរបស់​ Tang ធ្វើ​ឲ្យ​នាង​​មើល​ទៅដូចជា​ស្លៀក​កន្ទប​អ៊ីចឹង។ អ្នក​ខ្លះទៀត​ថែមទាំងនិយាយថា រូបភាព​របស់​នាងហាក់​ដូចមាន​តម្លៃ “ថោក​”។ អ្នក​ខ្លះទៀត​សួរថា “តើ​អ្នក​គឺជា​ Taylor Swift មែនឬ?”​។

          នេះមិនមែនជា​លើក​ទី​១​ទេ ដែល Tang រង​ការរិះគន់​ពីមហាជន​ចំពោះរូប​ភាព​​សិច​ស៊ី​​។ កន្លង​ទៅ នាងធ្លាប់ត្រូវ​បាន​រិះគន់​ដោយសារតែស្លៀក​ពាក់​ខុស​បែប​ខុសបទរបស់​នាង​៕

adverise with khmeread
ប្រភព៖ asianews

អ្នកនឹងចូលចិត្ត

មតិយោបល់