ទូតចិនប្រកាសថាចិនផលិតវ៉ាក់សាំងកូវីដ១៩ជោគជ័យ

ប្រទេសចិនបានចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំងជំងឺកូរ៉ូណាដំបូងបង្អស់របស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញជីវសាស្ត្រសង្គ្រាមយោធាកំពូលរបស់ប្រទេសនេះនិងក្រុមរបស់លោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ដ្រយោធានៃវិទ្យាស្ថានយោធាប្រទេសចិន។

ក្រុមស្រាវជ្រាវវិទ្យាសាស្ដ្រដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ដ្រយោធានៃវិទ្យាស្ថានយោធាប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺ COVID-19 យ៉ាងជោគជ័យហើយ និងបានប្រកាសកាលពីយប់មិញ (ថ្ងៃទី ១៧ មីនា) ថាទីក្រុងប៉េកាំងបានផ្តល់ការអនុញ្ញាតឱ្យចាប់ផ្តើមការសាកល្បង។

វ៉ាក់ប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺតាមស្ដង់ដារកំណត់របស់អន្តរជាតិ និងតាមបទបញ្ញាតិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ៕ ប្រភព៖ ទូតចិន

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16