adverise with khmeread 1

​សហព័ន្ធ​បាល់ទាត់​ហូ​ឡង់​នឹង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន Amsterdam Arena ទៅជា Johan Cruyff

    ​សហ​ព័​ន្ទ​បាល់ទាត់​របស់​ប្រទេស​ហូ​ឡង់​បាន​បញ្ជាក់ថា ពួកគេ​នឹង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន Amsterdam Arena ទៅជា Johan Cruyff​។​

​    ​ពិភព​បាល់ទាត់​ទាំងមូល​កំពុងកាន់​ទុក្ខ​បន្ទាប់ពី​អតីត​ខ្សែប្រយុទ្ធ Ajax, Feyenoord និង Barcelona គឺ​លោក Johan Cruyff បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក​នៅ​អាយុ ៦៨ ឆ្នាំ​។​

​    ​សហ​ព័​ន្ទ​បាល់ទាត់​ហូ​ឡង់​ហៅ​កាត់​ថា KNVB បានប្រកាសថា ពួកគេ​នឹង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ជាតិ​របស់​ពួកគេ​ដើម្បី​ឧទ្ទិស​ដល់​លោក Cruyff​។​

​    ​ប្រធាន KNVB លោក Michael van Praag បាន​និយាយ​អំពី​ការសម្រេចចិត្ត​នេះ​ថា "​ខ្ញុំ​មិនអាច​រង់ចាំ​បានទេ​នៅពេលដែល​យើង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​របស់​យើង​ទៅជា Johan Cruyff Arena នោះ​។ វា​ជា​រឿង​ដ៏​ល្អ​ដែល​យើង​អាច​ឧទ្ទិស​ដល់​គាត់​"​។​

​    ​កា​រស​ម្រេ​ចិត្ត​នេះ​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ក្រុង Amsterdam ជាមួយ​មន្ត្រី​លោក Alderman Van der Burg និយាយថា គាត់​បាន​សន្យា​ដើម្បី​ប្តូរ​ឈ្មោះ​នេះ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់