អ្នកជិតខាងច្រៀងបទជូនពរខួបកំណើតដល់លោកយាយអាយុ ៨០ ឆ្នាំ រហូតគាត់រំភើបដល់ស្រក់ទឹកភ្នែក អំឡុងអេស្ប៉ាញបិទប្រទេសទាំងមូល

អ្នកជិតខាង ដែលបង្ខាំងខ្លួនឯងនៅក្នុងផ្ទះនៅប្រទេសអេស្ប៉ាញ បានដាក់នំខេកខួបកំណើតនៅខាងក្រៅផ្ទះស្ដ្រីម្នាក់ដែលឈានចូលអាយុ ៨០ ឆ្នាំ មុនពេលផ្ទុះសម្រែកច្រៀងអបអរខួបកំណើតនៅក្នុងវីដេអូដ៏គួរឱ្យកក់ក្តៅក្នុងចិត្តមួយ។

វីដេអូ ថតនៅសង្កាត់ Lavapies នៃទីក្រុង Madrid បានបង្ហាញបុរសចិត្តល្អម្នាក់ ខណៈគាត់គោះទ្វាររបស់លោកយាយ Charo ដែលរស់នៅម្នាក់ឯងក្នុងរដ្ឋធានីអេស្ប៉ាញនេះ។

គាត់បានហៅឈ្មោះអ្នកជិតខាង មុនពេលលោកយាយដ៏សែនរំភើបចិត្តនោះបើកទ្វារឃើញនំខេកដាក់នៅលើតុខាងក្រៅផ្ទះរបស់គាត់។

ខណៈដែលលោកយាយចេញពីផ្ទះរបស់គាត់ អ្នកជិតខាងនាំគ្នាស្រែកអបអរខួបកំណើតលោកយាយចេញពីផ្ទះរៀងៗខ្លួនតាមមាត់បង្អួចរបស់ពួកគេ។

ខួបកំណើតរបស់លោកយាយ Charo បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញប្រកាសបិទប្រទេសទាំងមូលក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា។ មនុស្សប្រមាណ ១១.៤០០ នាក់ត្រូវបានធ្វើតេស្ដវិជ្ជមានមេរោគនេះជាមួយនឹងអ្នកស្លាប់ ៤៩៩ នាក់ក្នុងប្រទេសអេស្ប៉ាញ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16