adverise with khmeread 1

ក្រុម​អ្នកគាំទ្រ​ស្នើឱ្យ​ប្តូរ​ឈ្មោះ​កីឡដ្ឋាន Camp Nou បន្ទាប់ពី​វីរៈបុរស​បាល់ទាត់​លោក Johan Cruyff ទទួលមរណៈភាព​

​    ​មានការ​ផ្តួចផ្តើម​មួយ​កំពុង​ធ្វើឡើង​នៅលើ​បណ្តាញ​សង្គម​ដើម្បី​ជំរុញ​ឱ្យ​ក្លឹប Barcelona ប្តូរ​ឈ្មោះ​កីឡដ្ឋាន Camp Nou ទៅជា Johan Cruyff ដើម្បី​គោរព​ដល់​អតីត​តារា​និង​គ្រូបង្វឹក​របស់​ពួកគេ​។​

​    ​ដោយ​ប្រើ #EstadiJohanCruyff ប្រិយមិត្ត​បានរួម​សាមគ្គី​គ្នា​ក្នុង​គោលបំណង​ដើម្បី​ធានា​នូវ​ការគោរព​ចំពោះ​បុរស​ជនជាតិ​ហូ​ឡង់​ដែល​បានទទួល​មរណភាព​នេះ ព្រោះ​គាត់​បាន​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ភាពជោគជ័យ​ដ៏​សម្បើម​របស់​ប្រវត្តិសាស្ត្រ​ក្លឹប​។​

​    ​ដោយ​សម្ពោធ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៥៧ ដំបូង ទឹកដី​របស់ Barça មាន​ឈ្មោះថា FC Barcelona Stadium (Estadi del FC Barcelona) ប៉ុន្តែ​បាន​ពេញនិយម​ជាមួយ​ឈ្មោះ Camp Nou (​ទឹកដី​ថ្មី​) ព្រោះ​វា​ត្រូវបាន​ប្តូរ​ពី​ឈ្មោះ​ចាស់ Camp de les Corts ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​នោះ​។ ក្នុង​ឆ្នាំ ២០០១ ការពិគ្រោះ​យោបល់​មួយ​បាន​ធ្វើឡើង​រវាង​សមាជិក​ក្លឹប​ដោយ​អតីត​ប្រធាន​ក្លឹប​លោក Joan Gaspart ដើម្បី​ដាក់ Camp Nou ជា​ឈ្មោះ​ផ្លូវការ​ដោយយោង​តាម​ភាពជោគជ័យ​ពី​អតីតកាល​៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់