adverise with khmeread 160325133723 google maps house 780x439

បុគ្គលិក​ផ្នែក​កម្ទេច​ផ្ទះសម្បែង​ជឿ​ផែនទី Google Map ពេក​ខ្ទេច​ផ្ទះ​អ្នកដទៃ​!

    ​បុគ្គលិក​ផ្នែក​កម្ទេច​ផ្ទះសម្បែង​មួយក្រុម​បាន​បំផ្លាញ​ផ្ទះ​ស្ត្រី​ម្នាក់​ដោយសារ​កំហុស​បច្ចេក​ទេសកាល​ពីថ្ងៃ​អង្គារ បន្ទាប់ពី​ផែនទី Google Map ផ្ដល់ព័ត៌មាន​ទីតាំង​ខុស​ឲ្យ​ពួកគេ​។​

​    ​មុនពេល​បុគ្គលិក​ធ្វើ​ការរុករក​ទីតាំងនៅ​ផ្លូវ Cousteau Drive ក្នុង​ទីក្រុង Rowlett រដ្ឋ Texas, ផែនទី Google Map បាន​នាំ​ពួកគេ​ទៅ​ប្លុក​ផ្សេង​នៃ​ផ្ទះ​របស់​លោកស្រី Diaz នៅ​ផ្លូវ Calypso Drive​។​

​    ​ម្ចាស់ផ្ទះ​និយាយ​ទៅកាន់​វេ​ប​សាយ CNN ថា "​កំហុស Google ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង​ផ្ទះ​របស់ខ្ញុំ​"​។​

​    ​Google បាន​ទទួលស្គាល់ថា Map មាន​បញ្ហា​នៅក្នុង email មួយ និង​បាន​និយាយថា​វា​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​នៃ​កំហុស​បច្ចេកទេស​នេះ​នៅឡើយ​ទេ​។​

​    ​ស្ត្រី​ម្នាក់នេះ​និយាយប្រាប់ CNN ថា "Google Maps បានបង្ហាញ​នូវ​ព័ត៌មាន​ខុស​សម្រាប់​ផ្ទះ​ដែល​ត្រូវកម្ទេច​។ អាសយដ្ឋាន​ទាំងពីរ​បានបង្ហាញ​នៅក្នុង​ទីតាំង​តែមួយ (7601 ផ្លូវ Calypso Dr) នៅ Google Map​។ បញ្ហា​នេះ​ត្រូវ​ជួសជុល​ឲ្យ​បាន​ឆាប់​តាមតែ​អាចទៅរួច ហើយ​យើង​ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​លើ​ផែន​ទីនេះ​"​។​

​    ​Google Map ឥឡូវនេះ​ដៅ​ទិស​ទៅលើផ្ទះ​របស់ Diaz ត្រឹមត្រូវ​វិញ​ហើយ​។ ចំណែក Apple Maps, Yahoo Maps, និង MapQuest បង្ហាញ​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ជាក់លាក់​តាំងពីដើម​រៀង​អើយ​៕

 

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់