adverise with khmeread C54f1179 3154 4706 95d1 633a37ecd41c

ឃាត់​កម្មករ​រោងចក្រ​ម្នាក់​លួច​ម៉ូតូ​

      ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ​មួយគ្រឿង​នៅ​ថ្ងៃទី​២៥​មីនាឆ្នាំ​២០១៦ ម៉ោង​៩​និង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​១៣៥Gផ្លូវ​១០៣​ក្រុមទី​១៣​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

      ប៉ូលិស​និ​យា​ថា  ជនសង្ស័យ​ឈ្មោះ ថាវ ធា​រិ​ទ្ធ ហៅ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ខ្មែរ មុខរបរ​ កម្មករ​រោងចក្រ​កាត់ដេរ​(​ឃាត់ខ្លួន​បាន​)​។​

      ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុង សេង​ហេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ខ្មែរ ទី​លំ​​នៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ​រត់​ម៉ូតូឌុប​។​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ​HONDA C125 ព​ណ៏​ខ្មៅ លេខ​តួលេខ​ម៉ា​ស៊ីន​8476792​ស្លាក​លេខ​ភ្នំពេញ​ 1AO-5840។​

      ចំ​ពោះ​មុខ​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់