adverise with khmeread 1

អ្នកគាំទ្រ​វិលវល់ និង​នឿយណាយ​នឹង​ដំណឹង​ថា CL នឹង​ចាប់យក​អាជីព​ជា​តារាចម្រៀង​ទោល​នៅ​សហរដ្ឋអាមេរិក​

​    ​យោង​ម​ប្រព័ន្ធ​ផ្សព្វផ្សាយ Star News នៃ​ប្រទេស​កូរ៉េខាងត្បូង ប្រធាន​ក្រុម 2NE1 នាង CL គឺ​កំពុងតែ​ខិត​កាន់តែ​ជិត​ក្នុងការ​ជ្រើសរើស​អាជីព​ជា​តារាចម្រៀង​ទោល​នៅឯ​សហរដ្ឋអាមេរិក​។​

​    ​បន្ទាប់ពី​បានឮ​ដំណឹង​នេះ អ្នក​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស​កូរ៉េ​បាន​អះអាងថា ពួកគេ​បានឮ​ដំណឹង​នេះ​ស្ទើរ​ពេញ​មួយឆ្នាំ​មកហើយ​រហូតមកដល់​បច្ចុប្បន្ននេះ ហើយ​ពួក​ក៏បាន​គេ​ចាប់ផ្តើម​ធុញទ្រាន់​ជាមួយនឹង​ការទទួល​ពាក្យ​ចចាមអារ៉ាម​ដដែលៗ​មួយ​នេះ​ផងដែរ​។​

​    ​ក្រៅពី​ការសម្តែង​នូវ​អារម្មណ៍​របស់​ពួកគេ​អំពី​ការចាប់​អាជីព​តារាចម្រៀង​ទោល​ជា​លើកដំបូង​របស់ CL នៅ​អាមេរិក បណ្តា​អ្នក​និយម​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួនទៀត​ក៏បាន​បាន​សម្តែង​ការព្រួយបារម្ភ​របស់​ពួកគេ​សម្រាប់​សមាជិក​ដទៃទៀត​នៃ​ផលិតកម្ម YG Entertainment ផងដែរ ដែល​ត្រូវ​ទទួលបាន​ការបញ្ចប់​អាជីព​របស់ខ្លួន​ស្ងាត់ៗ​ក្នុងអំឡុងពេល​បច្ចុប្បន្ន​នេះ​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់