កាលពីឆ្នាំ ២០១៥ មហាសេដ្ឋី Bill Gates បានព្យាករណ៍អំពីជំងឺឆ្លងរាតត្បាត តែពិភពលោកធ្វើព្រងើយនឹងសម្តីរបស់គាត់

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់បានព្យាករណ៍ថា ជំងឺរាតត្បាតជាសកលនឹងសម្លាប់មនុស្សជាច្រើន និងកម្ទេចសេដ្ឋកិច្ចពិភពលោក នៅក្នុងកម្មវិធី TED Talk ឆ្នាំ ២០១៥ ។

ខណៈដែលរដ្ឋាភិបាលលើពិភពលោកកំពុងប្រវេប្រវាប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាដែលបានរីករាលដាលយ៉ាងឆាប់រហ័ស លោក Bill Gates ធ្លាប់បានព្រមានជាច្រើនឆ្នាំកន្លងមកហើយថា មនុស្សជាតិមិនបានត្រៀមខ្លួនជាស្រេចសម្រាប់ជំងឺឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនិងគំរាមកំហែងដល់អាយុជីវិតនោះទេ។

ជាមួយនឹងករណីឆ្លងជាង ២៣៦.០០០ នាក់ និង ស្លាប់ជាង ៩.៧០០ នាក់ ការរាតត្បាតរបស់ជំងឺកូរ៉ូណាបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងទាក់ទាញការប្រៀបធៀបជាមួយរយៈពេលឈឺចាប់ដូចជា សម័យសង្គ្រាមលោកលើកទី ២ វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងជំងឺផ្តាសាយអេស្ប៉ាញឆ្នាំ ១៩១៨។

កាលពីឆ្នាំ ២០១៥ លោក Bill Gates បាននិយាយក្នុងកម្មវិធី TED Talk ថា ប្រសិនបើប្រទេសអ្នកមានបំផុតបានត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតឱ្យបន្ទាន់ដូចពួកគេត្រៀមខ្លួនសម្រាប់សង្គ្រាមនុយក្លេអ៊ែរ នោះពិភពលោកនឹងអាចចៀសវាងជំងឺឆ្លងរាតត្បាតបាន។

គាត់និយាយនៅពេលនោះថា "ប្រសិនបើអ្វីមួយនឹងសម្លាប់មនុស្ស ១០ លាននាក់នៅប៉ុន្មានទសវត្សរ៍ខាងមុខ វាទំនងជាវីរុសជាជាងសង្គ្រាម។ មិនមែនជាមីស៊ីល តែជាមីក្រុប"៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16