adverise with khmeread Bayern munich vs darmstadt

Bayern Munich រំពឹងស៊ី Darmstadt ផុយក្នុងខាប់អាល្លឺម៉ង់ថ្ងៃនេះ

* Bayern Munich vs Darmstadt, 2:30 am

ក្រុម Bayern Munich ពិតជាមានភាពមាមារញឹកមែនទែនដែលទើបតែបានផ្តួល Dinamo Zagreb នៅក្របខ័ណ្ឌបាល់ទាត់ពានរង្វាន់កំពូលអ៊ឺរ៉ុប UEFA Champions League ដោយលទ្ធផល ២-០ រួចបន្តជ័យជំនះលើ Ingolstadt ដោយលទ្ធផលដដែលម្តងទៀតនៅលីកកំពូលក្នុងស្រុក។ ក្រុមយក្សអាល្លឺម៉ង់មួយនេះនឹងត្រូវបន្តភារកិច្ចរបស់ខ្លួនក្នុងខាប់ DFB Pokal ដោយត្រូវទទួលភ្ញៀវក្រុម Darmstadt មកពីក្របខ័ណ្ឌ Bundesliga ដូចគ្នានៅរាត្រីនេះ។

ក្រុម Darmstadt បានទម្លាក់ Hannover ដោយលទ្ធផល ២-១ ឡើងមកកាន់វគ្គ ១/៨ នៃពានរង្វាន់ក្នុងស្រុក DFB Pokal នេះ។ យ៉ាងណាមិញ Darmstadtហាក់បីដូចមិនមានសំណាងសោះដោយឡើងមកប៉ះជាមួយក្រុមខ្លាំង Bayern Munich ដែលបានបំបាក់ខ្លួនក្នុងទឹកដីដោយលទ្ធផល ៣-០ នាពេលកន្លងមកនេះ។ ដូច្នេះ ការប្រកួតថ្ងៃនេះពួកគេសឹងតែគ្មានសង្ឃឹមសូមត្រឹមស្មើ។

- ៥ ប្រកួតរបស់ Bayern Munich

- ៥​ ប្រកួតរបស់ Darmstadt

- ប្រវត្តិជួបគ្នា

ទស្សនៈខ្មែររីដ Bayern Munich ៤-០ Darmstadt

adverise with khmeread

មតិយោបល់