adverise with khmeread 00

Miley Cyrus អន្ទះអន្ទែង​រង់ចាំ The Voice អាមេរិក​រដូវ​កាល​ទី ១១ ឈានចូល​មកដល់​ឆាប់ៗ​ក្នុងនាម​នាង​ជា Coach ថ្មី​

​    ​Miley Cyrus បាន​ចុះហត្ថលេខា​ធ្វើជា Coach (​គ្រូបង្វឹក​) រដូវ​កាល​ទី ១១ នៃ​កម្មវិធី The Voice អាមេរិក​។​

​    ​ម្ចាស់​បទ Wrecking Ball រូបនេះ​បាន​ចុះហត្ថលេខា​ដើម្បី​ដើរតួនាទី​ជា Coach ថ្មី​នៅលើ​កម្មវិធី​ទូរទស្សន៍​ដ៏​ពេញនិយម ខណៈដែល​នាង​នឹង​ត្រៀម​ដើរ​តាម​គន្លង​របស់ Gwen Stefani, Shakira និង Christina Aguilera ផងដែរ​។​

​    ​ដោយបាន​បង្ហាញ​ឱ្យដឹង​នៅលើ​បណ្តាញ​សង្គម Instagram នាង​បាន​ចែកចាយ​ព័ត៌មាន​មួយចំនួន​ទៅកាន់​បណ្តា​អ្នកគាំទ្រ​របស់​នាង​ដោយបាន​បញ្ជាក់ថា "​វា​គឺជា​ការពិត​! ខ្ញុំ​នឹង​ទទួល​តំណែង​ជា​អ្នក​កាត់សេចក្តី​ថ្មី​ម្នាក់​នា​រដូវ​កាល​ទី ១១ នៃ​កម្មវិធី The Voice @nbcthevoice #thevoice"​។​

​    ​"​ចាំមើល​ខ្ញុំ​ណែនាំ​គេ ហើយ​បន្ទាប់មក​រដូវ​កាល​ទី ១១ នឹងធ្វើ​ដំណើរ​មកដល់​! ខ្ញុំ​មិនអាច​រង់ចាំ​បានឡើយ​! (sic)"​។​

​    ​ដំណឹង​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​គេ​បាន​បញ្ជាក់ថា​នាង​នឹង​ទទួលយក​តួនាទី​ជាទី​ប្រឹក្សា​សំខាន់​មួយ​នេះ ហើយ​នាង​ក៏​នឹងមាន​តួនាទី​ដើម្បី​ជួយ​ជំនួស​ការងារ​មួយចំនួន​សម្រាប់​ក្រុម​បេក្ខជន បេ​ក្ខ​នារី​ទាំង​បួន​ក្រុម​ក្នុងអំឡុង​រដូវ​កាល​ទី ១០ ដែល​កំពុងតែ​នឹង​ដំណើរការ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់