ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅម្តុំ កាស៊ីណូផ្កាយ៥ប៉ោយប៉ែត

បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ លុះដល់ចំណុចកាស៊ីណូផ្កាយ៥ ម្ដុំមាត់អូរ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ០២ និង៣០នាទី យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានប្រទះឃើញមនុស្ស១ក្រុម កំពុងប្រមូលផ្ដុំគ្នាក្នុងសកម្មភាពគួរឱ្យសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានធ្វើការសួរនាំ ស្រាប់តែក្រុមមនុស្សទាំងនោះបានរត់គេចខ្លួនអស់តែម្ដង។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា លុះក្រោយមកមានជនសង្ស័យម្នាក់បានត្រឡប់មកសួរសន្តិសុខយាមនៅកាស៊ីណូអំពីសម្ភារៈរបស់ខ្លួន ដែលបន្សល់ទុកចោលនៅកន្លែងកើតហេតុ។ ពេលនោះសន្តិសុខកាស៊ីណូបានរាយការណ៍មកសមត្ថកិច្ច ភ្លាមៗនោះកម្លាំងអាវុធហត្ថក៏បានបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ បានតែម្ដងនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតបានគ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់ ស្មើ ១,៦ក្រាម និងកាំបិតចំនួន០៤ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ។

ជនសង្ស័យក្រោយពីធ្វើការសាកសួរ បានឆ្លើយសារភាពថា «ខ្លួនពិតជាបានរក្សាទុកនូវសាធាតុញៀនដើម្បីចែកចាយពិតប្រាកដមែន»។

ជនសង្ស័យត្រូវបានកម្លាំងអាវុហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ជនសង្ស័យពេលបញ្ជូនមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបានកម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16