បុរសជនជាតិម៉ាឡេស៊ីម្នាក់បានស្លាប់នៅផ្ទះសង្សារជនជាតិខ្មែរ

សៀមរាប ៖ មានករណីបុរសជនជាតិម៉ាឡេស៊ីម្នាក់បានស្លាប់កើតឡើង នាវេលាម៉ោង ២ និង០៥នាទីឈានចូលថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២០ នៅលំនៅដ្ឋានជាផ្ទះសង្សារជនជាតិខ្មែរ នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ TAN BAK TONG ភេទ ប្រុស កើតថ្ងៃទី១៤-១០-១៩៥៧ ជនជាតិ ម៉ាឡេស៊ី កាន់លិខិតឆ្លងដែនលេខA៥២១៤១៣៦១ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ មីនា ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅទីតាំងកើតហេតុខាងលើ(ផ្ទះសង្សាជនជាតិខ្មែរ)។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង»។

បច្ចុប្បន្ន សាកសពបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16