ដាំបាយទុកចោលហើយម្ចាស់ផ្ទះទៅលេងផ្ទះក្មួយ ភ្លើងឆេះផ្ទះអស់មួយខ្នង

សៀមរាប ៖ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ នៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប នា ថ្ងៃព្រហស្បតិ៍​ទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង​០៩ព្រឹកបណ្តាលឱ្យឆេះផ្ទះអស់មួយខ្នងដោយមូលហេតុ ដាំបាយទុកចោលហើយម្ចាស់ផ្ទះទៅលេងផ្ទះក្មួយ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យប៉ូលិសបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបណ្តាលឱ្យរងការខូចខាតផ្ទះទំហំប្រវែង៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ និង ប្រាក់ដុល្លារ ចំនួន៣០០ ដុល្លារនិងសំភារៈប្រើប្រាស់ខូចខាតទាំងស្រុង។

លោកបន្តថា មូលហេតុភ្លើងឆេះផ្ទះដោយសារ ដាំបាយទុកចោលហើយទៅលេងផ្ទះក្មួយ ហើយសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកសូទ្រនិគមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81