កម្មករប្រមូលម្នាក់សំរាមនៅផ្សារបឹងត្រកួនស្រុកថ្មពួក ត្រូវគោយន្តសង្កត់ស្លាប់

បន្ទាយមានជ័យ ៖ កម្មករប្រមូលម្នាក់សំរាមនៅផ្សារបឹងត្រកួន ស្តិតក្នុងភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយគ្មានអ្នកណាដឹងខណៈពេលបើកគោយន្តយកសំរាមទៅចាក់ចោលនៅកន្លែងចាក់សំរាម លុះព្រឹកឡើងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ទើបមានគេប្រទះឃើញសពជនរងគ្រោះស្លាប់ដោយគោយន្តកន្ត្រៃក្រឡាប់សង្កត់ពីលើតែម្តង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការស្រុកថ្មពួក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹម តយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាកម្មករប្រមូលដឹកសំរាមក្នុងផ្សារបឹងត្រកួន រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការបន្តថា ជារៀងរាល់យប់ជនរងគ្រោះតែងតែប្រមូលសំរាមក្នុងផ្សារបឹងត្រកួន ដឹកតាមគោយន្តយកទៅចាក់នៅកន្លែងចាក់សំរាម ហើយនៅយប់ថ្ងៃកើតហេតុវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៨ ខែមីនា ជនរងគ្រោះបានប្រមូលដឹកសំរាមដឹកយកទៅចាក់ចោល នៅចំណុចខាងជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ៥០០ម៉ែត្រ។

ពេលបើកជិតដល់កន្លែងចាក់សំរាមគោយន្តដាច់កង់មុខខាងស្តាំរេចង្កូតធ្លាក់ចូលប្រឡាយត្រូវគោយន្តសង្កត់ពាក់កណ្តាលខ្លួន បណ្តាលឱ្យស្លាប់ដោយគ្មានអ្នកណាគេដឹង។ លុះព្រឹកឡើងទើបមានគេប្រទះឃើញ។ សពជនរងគ្រោះក្រោយពីពិនិត្យរួចតករូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81