ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ផ្អាកផ្ដល់ជំនួយ មួយរយៈក្រោមហេតុផល មួយ

    ភ្នំពេញ៖ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ផ្អាកផ្ដល់ជំនួយដល់ សាលារៀន មន្ទីរពេទ្យ និងវត្តរាម មួយ រយៈសិន ក្រោយក្រសួងប្រកាសមិនឲ្យជួបជុំដើម្បីការពារជំងឺឆ្លងCovid-19

    ព្រះសង្ឃចិត្តធម៌ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅវត្តនាគវ័ន កុដលេខ២៤ បានផ្អាកផ្ដល់ជំនួយដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងតាមភូមិ ឃុំ ស្រុក មួយរយៈសិនក្រោយពីព្រះអង្គបានសន្យាថានឹងជួយឧបត្ថម្ភនាពេលកន្លងមកនោះ។

មូលហេតុដែលព្រះតេជ្ជគុណផ្អាកផ្ដល់ជំនួយដោយសារតែអំឡុងពេលនេះជំងឺឆ្លងដ៏កាចសាហាវ កូវីដ១៩ កំពុងតែវាយលុកខ្លាំងនៅកម្ពុជា ស្របពេលដែលសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ហាមប្រាម មិនឲ្យមានការជួបជុំនានា បើមិនចាំបាច់ដើម្បីទប់ស្កាត់ជំងឺឆ្លងមួយនេះ។

អាស្រ័យដូចបានជម្រាបខាងលើព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ក៏សូមខន្តីអភ័យទោសពីព្រះករុណា គ្រប់ព្រះអង្គ និងញាតិញោមទាំងអស់ផងដែរ។ ចំណែកឯរឿងផ្ដល់ជំនួយនឹងធ្វើទៀតនៅពេលណានោះព្រះអង្គ នឹងផ្ដល់ដំណឹងឲ្យញាតិញោមពុទ្ធបរិស័ទបានដឹងនៅពេលក្រោយទៀត។

គួររម្លឹកថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គឺជាព្រះសង្ឃមួយអង្គដែលប្រឡូកជាមួយកិច្ចការងារសប្បុរសធម៌ជួយដល់សង្គម និងញាតិញោមពុទ្ធបរិស័ទជាច្រើន ដោយថវិកាទាំងនោះព្រតេជ្ជគុណ បានមកពីការស្រោចទឹករំដោះគ្រោះលើករាសី ទស្សទាយ ជាដើម៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16