រថយន្តដឹកអាល់កុល បើករេចង្កូតធ្លាក់ផ្លូវបុករះបង្គោលភ្លើងឆេះស្លាប់ម្នាក់

កំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង បានបើករថយន្តម៉ាកស៊ីណាដឹក (ទឹកអាល់កុល) ក្នុងទិសដៅត្បូងមកជើង បានរេចង្កូតធ្លាក់ផ្លូវមកបុករះបង្គោលភ្លើង របងមុខផ្ទះ ខាងស្តាំដៃ បណ្តាលឱ្យឆេះរថយន្ត ហើយស្លាប់អ្នកបើកបររថយន្ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៤៥ នាទីយប់ លើផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ១០៧-១០៨ ចំណុចភូមិ រំចេកឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចនិយាយថា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងរថយន្តម៉ាកស៊ីណាពណ៌ពាក់ផ្លាកលេខ ភ្នំពេញ 2BA-4837 ឆេះអស់ទាំងស្រុង។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុពីអ្នកបើកបររថយន្ត មានល្បឿនលឿន ស្ថិតក្នុងស្ថានភាពងងុយដេក។

កិច្ចប្រតិបត្តិការ កម្លាំងចូលរួមអន្តរាគមន៍១៩ នាក់ ប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ០៥ បំពង់, រថយន្តទឹកអគ្គីភ័យ មកពីអធិការរដ្ឋានស្រុកបារាយណ៍០១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្តស្មើនឹង ០៤ ម៉ែត្រគូប ទើបរលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះរាលដាលខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។

ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវសាកសពយកមកតម្កល់ទុកនៅក្នុងវត្តដារស្ថិតក្នុងឃុំទ្រៀល វត្ថុតាងរថយន្ត០១ គ្រឿងរក្សាទុកនៅកន្លែងកើតហេតុ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81