adverise with khmeread Dfcbf317 31ae 4369 bee5 d5e2819f7d7e

ប្រទះឃើញ​សាកសព​កម្មការិនី​ម្នាក់​អណ្តែត​ទឹកទន្លេ​

      ភ្នំពេញ ៖ សាកសព​កម្មការិនី​ម្នាក់​អណ្តែត​ទឹកទន្លេ​កាលពី​ថ្ងៃទី​២៥​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង​១៤​និង​២០​នាទី នៅ​ចំណុច​ច្រាំងទន្លេ​បាសាក់ ក្រុមទី​០៨ ភូមិ ព្រែក​តា​នូ​២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតដល់​ម៉ោង​៦​យប់​ទើប​មានប​ប្អូន​មករក​សព​ហើយ​ប៉ូលិស​បាន​ស្គាល់​អតត​សញ្ញាណ។​

      សមត្ថកិច្ច​បាន​ប្រទះឃើញ​សាកសព​មនុស្ស​ស្រី​ម្នាក់ ពាក់អាវ​យឺត​ដៃ​វែង ពណ៍​លឿង លាយ​ខៀវ ស្លៀកខោ​ជើងវែង ពណ៍​ខ្មៅ (​មាន​សភាព​ហើម​ប្រេះ​ស្បែក​) សមត្ថកិច្ច​បាន​ស្រង់​យកមក​ដ​ម្ក​ល់​នៅ​ឈាប​ណ្ឋា​ន​វត្ត​ចាក់អង្រែ​ក្រោម ហើយ​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ និង គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ បាន​ចុះមក​ត្រួតពិនិត្យ​សាកសព​។​

      បន្ទាប់ពី​ពិនិត្យ​រួច​បញ្ជាក់ថា​សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក លុះ​មកដល់​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែល មាន​ក្រុមគ្រួសារ​បានមក​ពិនិត្យ​សាកសព​រួច​អះអាង ថា​សាកសព​ឈ្មោះ ព្រហ្ម សុធា ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ ខ្នង​ជ្រូក​ខាងកើត ឃុំ ត្រពាំង​ស្តៅ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ចំពោះ​សាកសព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​បូជា​នៅ​វត្ត​ចាក់អង្រែ​ក្រោម​នេះ​តែម្តង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់