ក្សត្រាក្សត្រីប៊ូត្រង់ស្វាគមន៍បុត្រាទើបប្រសូត ហើយប្រាប់ប្រជានុរាស្តឱ្យ "បើកចិត្តទូលាយនិងចេះជួយគ្នា" ក្នុងគ្រាវិបត្តិកូរ៉ូណា

ព្រះមហាក្សត្រ និងមហាក្សត្រិយ៍នៃប្រទេសប៊ូតង់បានស្វាគមន៍បុត្រាមួយអង្គទើបនឹងប្រសូតកាលពីម្សិលមិញ។

ស្តេច Jigme Khesar Namgyel Wangchuck ព្រះជន្ម ៤០ព្រះវស្សា និងព្រះមហាក្សត្រិយ៍ Jetsun Pema ព្រះជន្ម ២៩ព្រះវស្សា បានប្រកាសដំណឹងមួយនេះនៅលើបណ្តាញសង្គម Instagram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រួមមកជាមួយនឹងសារជម្រុញសាធារណៈជនឱ្យមាន "ចិត្តទូលាយ និងចេះជួយគ្នា" ចំពេលមានវិបត្តិជំងឺកូរ៉ូណា។

ប្រទេសប៊ូតង់មកទល់នឹងពេលនេះមានតែមួយករណីប៉ុណ្ណោះនៃជំងឺកូវីដ១៩ ប៉ុន្តែព្រះមហាក្សត្រ និងមហាក្សត្រិយនៃប្រទេសមួយនេះ បានស្នើឱ្យប្រជាជនរបស់ទ្រង់បន្ត "មានទំនួលខុសត្រូវខ្ពស់" នៅក្នុងការដាស់តឿនអំពីមេររាតត្បាតជាសកលដ៏កាចសាហាវមួយនេះ។

មហាក្សត្រត្រូវបានគេស្គាល់រហស្សនាមជាស្តេចនាគ និងមហាក្សត្រិយ៍ ក៏មានរាជបុត្រមួយអង្គជាស្រេចផងដែរ ព្រះជន្ម ៣ព្រះវស្សា ព្រះនាម Jigme Namgyel Wangchuck ដែលមានរហស្សនាមព្រះអង្គម្ចាស់នាគ ដែលគេនិយាយថា ទ្រង់មានព្រះទ័យរីករាយដែលបានជួបព្រះអនុជ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16