ពួកស្ទាវនៅកេនយ៉ា យកដុំថ្មគប់លើបុរសម្នាក់រហូតដល់ស្លាប់ គ្រាន់តែសង្ស័យកើតកូរ៉ូណា

បុគ្គលសង្ស័យថាឆ្លងវីរុសកូរ៉ូណាមួយរូបនៅក្នុងប្រទេសកេនយ៉ា ត្រូវបានវាយដំដោយក្រុមយុវជនប្រដាប់ដោយដុំថ្ម ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

បុរសរូបនេះមានឈ្មោះថា George Kotini Hezron កំពុងសំដៅទៅផ្ទះវិញ បន្ទាប់ពីទៅលេងបារមួយកន្លែងក្នុងភូមិ Msambweni ក្នុងស្រុក Kwale County ពេលដែលគាត់ត្រូវបានគេវាយប្រហារកាលពីថ្ងៃពុធកន្លងទៅ។

អ្នកស្រុកបានសង្ស័យថាគាត់មានផ្ទុកវីរុស ហើយពួកគេបានសម្រេចចិត្តវាយដុំទៅលើគាត់ភ្លាមៗ ខណៈដែលគាត់បានដើរទៅផ្ទះនៅម៉ោងអំឡុង ៩យប់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

ហ្វូងយុវជនបានជជែកវែកញែកជាមួយនឹង Hezron ហើយបានចោទគាត់ថាមានវីរុសរាតត្បាតដ៏សាហាវនេះ​ និងបានចោលដុំថ្មទៅលើគាត់ មុនរត់គេចខ្លួន។

Hezron ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Msambweni Subcounty កន្លែងដែលគាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។

មេបញ្ជាការប៉ូលិសប្រចាំស្រុកលោក Joseph Nthenge បាននិយាយថា គេមិនដឹងថាតើជនរងគ្រោះពិតជាមានវីរុសនេះឬយ៉ាងណានោះទេ ហើយបានព្រមានប្រឆាំងនឹងការចោទប្រកាន់មិនពិតរបស់ប្រជាជនអំពីការឆ្លងវីរុសមួយនេះ។

ប៉ូលិសបាននិយាយថា រហូតមកទល់ពេលនេះគ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ហើយការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ។

រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលនៃប្រទេសកេនយ៉ាបានបញ្ជាក់ពីករណីឆ្លងវីរុសនេះមានចំនួន ៧ករណី។

ប្រទេសអាហ្រ្វិកខាងកើតបានដាក់កំហិតលើការធ្វើដំណើរយ៉ាងតឹងរ៉ឹងលើជនបរទេស បិទសាលារៀន និងសាកលវិទ្យាល័យក៏ដូចជាហាមឃាត់ការជួបជុំសាធារណៈផងដែរ៕ ប្រភព៖ Daily Mail

 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81