Eric Cantona អាចនឹងវិលត្រឡប់មកចូលរួមជាមួយក្លឹប Man Utdជាថ្មី

អតីតវីរបុរសក្លឹប Man Utdលោក Eric Cantonaជាសមាជិក​ថ្មីបំផុត​ដែលត្រូវ​វិលត្រឡប់​មក​កាន់​ក្លឹបនេះវិញ។ថ្នាក់ដឹកនាំ​នៅពហុកីឡាដ្ឋាន Old Trafford កំពុងពិភាក្សា​ពីលទ្ធភាព​នាំយក​អតីត​កីឡាករ​រូបនេះ​មក​បំពេញតួនាទី​ជា​អ្នក​កាទូត​សម្រាប់ក្លឹបនេះ។

លោក​Cantonaនឹង​ចូល​រួមជាមួយ​លោក Bryan Robson និង​ DenisIrwin ដែលជា​អតីត​កីឡាករ​ឆ្នើម​ហើយ​កំពុង​ធ្វើ​ការនៅ​ក្លឹបនេះស្រាប់។​Cantonaគឺជា​វីរបុរស​ និងនៅជា​បេក្ខភាពដ៏មានប្រជាប្រិយភាពនៅក្នុងចំណោមអ្នក​គាំទ្ររបស់ក្លឹប Man Utd ហើយវត្តមាន​របស់​លោកនឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រជា​ច្រើន។

        អតី​តកីឡាករ​ឆ្នើម​សញ្ជាតិបារាំង​រូបនេះ​រកបាន​៨២​គ្រាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​សម្រាប់ក្រុមបិសាចក្រហម​ Man Utdដោយ​លើកពាន​ជើងឯកលីក​៤លើកនិង​ពាន​ FA Cups ២លើក​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16