Man Utdត្រៀមដាក់សំណើ៥០លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធ Pierre EmerickAubameyangពីក្លឹប Arsenal

        តាម​ព័ត៌មានថា ក្លឹប​ Man Utdត្រៀម​ដាក់​សំណើផ្ទេរ​៥០​លានផោន​ ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធPierre EmerickAubameyangរបស់ក្លឹប Arsenal។

        តាមកាសែត The Sun បាន​ឲ្យ​ដឹងថា ក្លឹប Arsenal ​អាច​នឹង​លក់​កីឡាករ​រូបនេះ​ ស្របពេលកិច្ចសន្យា​បច្ចុប្បន្ននឹង​ផុត​នៅ​រដូវក្តៅ​ឆ្នាំ​២០២១។ ថ្នាក់ដឹកនាំ​របស់​ក្លឹប Arsenal បាន​ទទួល​ស្គាល់ថា កីឡាករ​វ័យ​៣០​ឆ្នាំរូបនេះ​​មិន​ចុះកិច្ច​សន្យា​ថ្មី​ទេ​ ហើយ​គ្រូបង្វឹកក្លឹប Man Utdលោក Ole Gunnar Solskjaerត្រៀមខ្លួន​ឆក់យក​ឱកាសនេះ។

        Aubameyang ត្រូវ​បាន​ភ្ជាប់​ទៅនឹងកិច្ចសន្យា​ផ្ទេរ​ពីក្រុម Arsenal ​របស់​លោក Mikel Artetaស្របពេលក្រុមនេះ​បានខ្ទាតចេញ​ពី​ក្របខណ្ឌ Europa League ហើយបច្ចុប្បន្ន​ឈរនៅលេខរៀងទី​៩​នៅលើ​តារាងពិន្ទុ​ក្របខណ្ឌ EPL ។

        ក្លឹប Arsenal បាន​ចំណាយ​ប្រាក់​៥៦​លានផោន​ឲ្យ​ក្លឹប​ Dortmund ដើម្បីនាំយក​កីឡាករ​សញ្ជាតិ​ហ្គាបុង​រូបនេះ​មកកាលពីខែមករា​ឆ្នាំ​២០១៨ហើយគេជឿថា ក្លឹប Barcelona និង​ PSG ក៏ចង់បានខ្សែប្រយុទ្ធរូ​បនេះផងដែរ​ ហើយ​អាច​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​រូបនេះលេងនៅក្របខណ្ឌ​​ CL ប្រសិនកម្មវិធីប្រកួតដំណើរ​ការ​ដូចធម្មតានៅរដូវកាលក្រោយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16