រដ្ឋកាលីហ្វ័រញ៉ាចេញបញ្ជាឱ្យប្រជាជន ៤០ លាននាក់ស្នាក់នៅក្នុងផ្ទះ ពុំនោះទេមនុស្សជាង ២៥ លាននាក់ក្នុងរដ្ឋនេះនឹងឆ្លងកូវីដ១៩

អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនាបានចេញបញ្ជាឱ្យ "ស្នាក់នៅក្នុងផ្ទះ" ដោយប្រាប់អ្នកស្រុកឱ្យចាកចេញពីផ្ទះទាល់តែពេលចាំបាច់អំឡុងផ្ទុះមេរោគរាតត្បាតកូរ៉ូណា ខណៈក្រុមមន្ត្រីរបស់រដ្ឋព្យាករណ៍ថា មនុស្សជិត ២៦ លាននាក់នឹងឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល៨សប្តាហ៍ទៀត។ 

គេមិនដឹងច្បាស់ទេថាតើបទបញ្ជានេះនឹងមានរយៈពេលយូរប៉ុនណា ហើយអភិបាលរដ្ឋលោក Gavin Newsom និយាយអំឡុងសន្និសីទកាសែតកាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោកមិនអាចផ្តល់កាលបរិច្ឆេទផុតកំណត់បានទេ។ 

មុនពេលធ្វើសន្និសីទបន្តិច លោក Gavin Newsom បានបញ្ចេញនូវច្បាប់ចម្លងនៃលិខិតមួយ ដែលគាត់ផ្ញើទៅលោកដូណាល់ ត្រាំ ដោយសុំឱ្យលោកប្រធានាធិបតីផ្តល់ជំនួយមករដ្ឋនេះជាបន្ទាន់។ 

លិខិតរបស់លោក Gavin Newsom សរសេរថា "ខ្ញុំសូមស្នើដោយក្តីគោរព សូមឱ្យលោកបញ្ជូនមកភ្លាមនូវនាវាមន្ទីរពេទ្យ USNS Mercy Hospital Ship មកដាក់នៅកំពង់ផែក្រុងឡូសអ៊ែនជេឡេសរហូតដល់ថ្ងៃ១កញ្ញាឆ្នាំ២០២០ដើម្បីជួយបន្ថយភាពតានតឹងលើប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបច្ចុប្បន្នរបស់យើងនៅតំបន់ឡូសអ៊ែនជេឡេសដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ១៩"។ 

លោក Gavin Newsom និយាយថា ក្រុមមន្ត្រីព្យាករណ៍ឃើញថា "ប្រជាជនសរុប ៥៦ ភាគរយ គឺ ២៥,៥ លាននាក់ នឹងឆ្លងជំងឺកូរ៉ូណាក្នុងពេល៨សប្តាហ៍ទៀត"៕ ប្រភព៖ Daily Mail 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16