Bill Gates ជំរុញមនុស្សគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់កុំស្លន់ស្លោដោយសារជំងឺកូវីដ១៩

Bill Gates បានជំរុញឱ្យមនុស្សគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូរ៉ូណា និង អះអាងថា ការព្យាករណ៍ទីអវសាននាពេលថ្មីៗនេះគឺ "អវិជ្ជមានពេក" ហើយ។

លោកបន្ថែមថា ជំនួសឱ្យការចំណាយពេលរហូតដល់ ១៨ ខែទម្រាំផលិតបានវ៉ាក់សាំង វិបត្តិបច្ចុប្បន្នអាចនឹងបន្លាយពេលត្រឹមតែ ៦ ទៅ ១០ សប្តាហ៍ប៉ុណ្ណោះនៅក្នុងប្រទេសមួយចំនួន។

លោក Gates ដែលបានប្រកាសពីគម្រោងរបស់លោកដើម្បីចាកចេញពីក្រុមប្រឹក្សាក្រុមហ៊ុន Microsoft ត្រូវបានគេស្គាល់ពីការងារសប្បុរសធម៌របស់គាត់ រួមមានទាំងវិស័យសុខភាពពិភពលោក។

ស្ថាបនិកក្រុមហ៊ុន Microsoft បានចែករំលែកគំនិតរបស់គាត់ទាក់ទងនឹងវិបត្តិមេរោគកូរ៉ូណាក្នុងអំឡុងវគ្គសួរសំណួរក្នុងកម្មវិធី "Ask Me Anything" នៅលើបណ្ដាញសង្គម Reddit កាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០។

ឆ្លើយតបទៅនឹងសំណួរអំពីអ្វីដែលប្រជាជនអាចធ្វើបានដើម្បីជួយក្នុងអំឡុងពេលមានវិបត្តិ លោក Gates បាននិយាយថា "យើងចាំបាច់ត្រូវរក្សាភាពស្ងប់ស្ងាត់ ទោះបីនេះជាស្ថានភាពមិនធ្លាប់មានពីមុនក៏ដោយ។ រឿងធំបំផុតគឺត្រូវអនុវត្តតាមវិធីសាស្រ្តបិទសហគមន៍របស់អ្នក ដូច្នេះអត្រាឆ្លងនឹងធ្លាក់ចុះយ៉ាងខ្លាំង ដើម្បីឱ្យយើងត្រឡប់ទៅរកភាពដើមវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"៕ ប្រភព៖ Daily Mail


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16